ស្រ្តីម្នាក់សម្រាលកូនតាមផ្លូវចំថ្ងៃល្អគឺថ្ងៃទី៩ខែ៩ឆ្នាំ២០១៩
សៀមរាប៖ ស្ត្រីម្នាក់គ្រប់ខែឈឺពោះឆ្លងទន្លេធ្វើដំណើរទៅមន្ទីរពេទ្យដើម្បីសម្រាលកូន ខណៈមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែសម្រាលកូននៅតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីស្ត្រីខាងលើសម្រាលកូនរួចភ្លាមៗត្រូវបានលោក សូរ ប្លាតុង អភិបាល នៃគណ:អភិបាលស្រុកប្រាសាទបាគង ធ្វើការទាក់ទងហៅរថយន្តសង្គ្រោះ ជួយបញ្ជូនស្ត្រី និងកូនទៅមណ្ឌលសុខភាព ដើម្បីសង្គ្រោះ ៕