សង្ស័យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវខ្លាចអំណាចម្ចាស់បនល្បែងហ្គេមបាញ់ត្រី ទើបមិនហ៊ានបង្ក្រាប
ភ្នំពេញ៖បើទោះបីដឹងថាហ្គេមបាញ់ត្រីគឺជាល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានសាលារាជធានីភ្នំពេញមិនអនុញ្ញាតិអោយបើកអាជីវកម្មដាច់ខាតយ៉ាងណាក៏ដោយ។
តែផ្ទុយទៅវិញបច្ចប្បន្ននៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះកំពុងបើកលេងយ៉ាងរលូនដោយមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវនោះឡើយ។
មតិមហាជនលើកឡើងថាទីតាំងហ្គេមបាញ់ត្រីនេះហើយគឺតែងតែប្រមូលផ្តុំទៅដោយក្មេងទំនើងជួញដូរគ្រឿងញៀននិងជាទីតាំងសេពគ្រឿងញៀនព្រមទាំងបង្ករអសន្តិសុខដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់ពេលវេលា។
ជាក់ស្ដែងនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវមានទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងកំពុងបើកអាជីវកម្មបំរើភ្ញៀវគ្រប់ប្រភេទ២៤ម៉ោងលើ២៤ម៉ោងមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះអាចដំណើរការបានយ៉ាងរលូនបែបនេះ។
យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះសុំមិនបញ្ចេញឈ្មោះលួចប្រាប់អោយដឹងថាល្បែងហ្គេមបាញ់ត្រីខុសច្បាប់នៅនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់និងអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវបើកអាជីវកម្មរាប់ខែមកហើយដោយមានមនុស្សចេញចូលលេងនិងប្រមូលផ្តុំទៅដោយក្មេងទំនើងសង្ស័យជួញដូរគ្រឿងញៀននិងផ្តល់ទីតាំងសេពគ្រឿងញៀនទៀតផង ព្រមទាំងបង្ករអសន្តិសុខគ្រប់វេលា។
ពលរដ្ឋរៀបរាប់បន្តថាអាជីវកម្មហ្គេមបាញ់ត្រីនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវនេះកាលពីមុនក៍មានដែរប៉ុន្តែក្រោយមកប្តូរទីតាំងស្ងាត់មួយរយះស្រាប់តែរយះប៉ុន្មានខែនេះគេបើកដំណើរវិញដដែលពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបបើកបានយ៉ាងរលួនបែបនេះ ។
ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋរស់នៅតំបន់នោះសូមស្នើរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសអាជ្ញាធរខណ្ឌឬស្សីកែវផ្ទាល់តែម្តងមេត្តាមានវិធានការទប់ស្កាត់និងលុបបំបាត់ចោលអោយអស់ដើម្បីរក្សាបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាទាំង៩ចំណុច ជួនប្រជាពលរដ្ឋ ។
សូមរំលឹកអោយដឹងថាកន្លងទៅសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាតត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិឃុំមានសុវត្តិភាព៩ចំណុចជូនប្រជាពលរដ្ឋ ។ ហើយបើមាន សមត្ថកិច្ចណាជាប់ពាក់ពន្ធ័និងកាងល្បែសុីសងត្រូវមានវិធានការតាមផ្លូវច្បាប់ ។
ដោយឡែកកាលពីថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៩ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញលោកឃួងស្រេងបានដាក់ចេញវិធានការក្តៅបង្ក្រាបបទល្មើសនិង ល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅទទួលដោយភាពកក់ក្ដៅ ។
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច នៃមូលដ្ឋានខណ្ឌឫស្សីកែវ ហាក់ដូចជាមិនសូវអើពើនិងមិនចាប់អារម្មណ៍ចំពោះបទបញ្ជារបស់ថ្នាក់លើឡើយ ៕