ឆេះគំនរថង់ផ្លាស្ទិចផ្អេីលអ្នកភូមិទាំងកណ្ដាលអាធ្រាត
ភ្នំពេញ៖ ឆាបឆេះគំនរថង់ផ្លាស្ទិច សន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ទាំងកណ្ដាលអាធ្រាត្រ
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង៤០នាទីចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
តាមប្រភពឲ្យដឹងថា ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗដេីម្បីផលិតចេញជាថង់ផ្លាស្ទិច ថ្មី។
បើតាមសម្ដីបុរសម្នាក់រៀបរាប់ថានៅមុនកេីតហេតុ គាត់ឃេីញអណ្ដាតភ្លេីងឆេះចេញមកពីក្នុងគំនរថង់ផ្លាស្ទិច យ៉ាងសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរហើយក៏បាន រាយការណ៍ទៅសមត្ថកិច្ច ឲ្យចេញរថយន្ត ពន្លត់ អគ្គីភ័យ មកអន្តរាគមន៍ ជួយបាញ់ពន្លត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍អន្តរាគមន៍បាញ់ពន្លត់ អគ្គីភ័យខាងលេីនេះ កម្លាំងជំនាញបានប្រើពេល១ម៉ោងទើបបាញ់រលត់ទាំងស្រុងនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាតថ្ងៃដដែល និងបានប្រេីប្រាស់ឡានទឹកអស់ចំនួន១០ឡានផងដែរ ។ ចំពោះអគ្គីភ័យនេះសមត្ថកិច្ច បានសន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារីចោលផ្ដេផ្ដាសទេីបបង្កឲ្យឆាបឆេះបែបនេះ៕