ក្ដៅទៀតហើយ!!ពលករខ្មែរក្រុមចោទ លោក ឡេង ណាវ៉ាត់ត្រា ថា លោតវាយខ្លួនហើយអះអាងថាមានវីដេអូជា ភស្តុតាំង
ភ្នំពេញ៖ បើយោងតាម អាខោន ហ្វេស ប៊ុក ឈ្មោះ Bun Hoeun Sanh កាលពីព្រឹក ថ្ងៃ ទី១២ខែកញ្ញាឆ្នាំ២០១៩នេះ បានសរសេរ រិះគន់ ឧកញ្ញា ឡេង ណា វ៉ាត់ត្រាវា និងក្រុមតារា មួយក្រុម បង្ហោះ នៅលើបណ្ដាញ ទំនាក់ ទំនង សង្គម ថា ព្រឹកមិញ នៅព្រលាន យន្តហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយ ក្រុមបានមករករឿង យើង ហើយលោក ឧកញ្ញាម្នាក់នេះលោត មកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ។ ហ្វេស ប៊ុក ដែលបាន សរ សេរទៀតថា (ពីព្រលាន យន្តហោះកូរ៉េ ពេលព្រឹក) តាម ជើងយន្តហោះជាមួយគ្នាខ្ញុំនិងក្រុមការងារបានចេញដំណើរពីព្រលាន យន្ត ហោះភ្នំពេញ ទៅប្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ)រួចបន្តដំណើរតាមជើងយន្ត ហោះ ម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុមរួមទាំងឧកញ្ញាម្នាក់ ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។ មកដល់ព្រលានយន្ត ហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារ ដើរយ៉ាង ស្ងៀមស្ងាត់ និងមានរបៀប របប ចំណែកក្រុមតារា និងឧកញ្ញានោះ ដើរ បណ្តើរចាក់បាស់រាំបណ្តើរមិនថាក្រៅជណ្តើរ យន្ត លើជណ្តើរយន្ត ក្នុងព្រលាន យន្តម៉ាឡេស៊ី ចាក់បាស់តម្លង់ និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពី យប់ មិញ គឺក្រុមតារានោះ ចាក់បាស់រាំច្រៀង នៅ កន្លែងផ្លូវដើរ និងជាកន្លែងដែលគេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។ សកម្មភាពរាំច្រៀង តួយ៉ាង នៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌ មិនចេះខ្លាចចិត្តអ្នកដទៃដែលគេ ចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពី យន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសី លធម៌របស់តារាទាំងនោះ រួមទាំងលោក ឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។
អាខោន ដដែល សរសេរបន្តទៀតថា វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកគេ ដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាព វាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះ ខ្ញុំបានកាត់តដូរប្លង់ ពី Cameraសមាជិកខ្ញុំ ត្រង់កន្លែងឡេង ណា វ៉ាត់ត្រាវាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរសព្ទខ្ញុំបិទចោល ៕ប្រភពពី(ហ្វេស ប៊ុក Bun Hoeun Sanh)