Friday, November 22, 2024
Latest:
សុខភាព

មន្ត្រីជំនាញកាំកុងត្រូលខេត្តកំពង់ធំ ចុះត្រួតពិនិត្យ ឆែករកទំនិញខូចគុណភាព

កំពង់ធំ៖​ នៅព្រឹកថ្ងៃទី ១២ខែកញ្ញាឆ្នាំ ២០១៩ នេះមន្ត្រីជំនាញកាំកុងត្រូលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញគ្រប់មុខនិងចំណីអាហារ តាំងលក់ដើម្បីការពារដល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះនៅក្នុងប្រតិបត្តិការ​នោះមន្ត្រីជំនាញបានរកឃើញផលិតផល​ដែលខូចគុណភាពចំនួន១១មុខស្មើនឹងជាង​១០០កំប៉ុង ដកហូតយកទៅកម្ទេចចោល។

លោកលៀងសុភាប្រធានសាខាកាំកុង​ត្រូល​ខេត្តកំពង់ធំបានឲ្យដឹងថាស្របពេលពិធី​បុណ្យភ្ជំបិណ្ឌជិតឈានមកដល់នេះ មន្ត្រីជំនាញកាំកុងត្រូលបានសហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ព្រមទាំងកង​កម្លាំងដើម្បីត្រួតពិនិត្យលើមុខទំនិញគ្រប់ប្រភេទនិងចំណីអាហារជាច្រើន នៅក្នុងនិងជុំវិញផ្សារស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ ដើម្បីការពាររាល់ការប៉ះ​ពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលគាត់បានមកទិញយកទៅប្រើប្រាស់និងយក​ទៅធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅ​ពេលកាន់បិណ្ឌខាងមុខនេះនៅក្នុងប្រតិបត្តិការថ្ងៃនេះដែរ មន្ត្រីជំនាញបានរកឃើញផលិតផលខូចគុណភាពចំនួន ១១មុខក្នុងនោះ​ មានភេសជ្ជៈចំនួន១០មុខស្មើនិង៩៥កំប៉ុង និង​១៩ដប​ ព្រមមីម៉ាម៉ាចំនួន១៣កញ្ចប់ធំៗ​ លោក​ បន្តថា កម្លាំងជំនាញបានណែនាំនិងហាមឃាត់ដល់អាជីវករនិងទឹកបរិសុទ្ធមួយចំនួនដែលគ្មានការបរិច្ឆេត លោកក៏បានអំពាវនាវដល់អាជីវករសហការគ្នាជាមួយមន្ត្រីជំនាញ​ដើម្បីទប់ស្កាត់រាល់ទំនិញក្លែងក្លាយនិងទំនិញហួសកាលបរិច្ឆេទ សំដៅការពារសុខ​ភាព​ជួនប្រជាពលរដ្ឋ​ ។​

លោកក៏បានណែនាំដល់អ្នកលក់ភេសជ្ជៈនិងអ្នកផលិតទឹកដែល​មានការបញ្ជាក់ត្រឹមត្រូវសូម្បីដាក់នូវការបរិច្ឆេត អោយបានត្រឹមត្រូវ ជៀសវាងការ​ប៉ះពាល់សុខភាព មន្ត្រីកាំកុងត្រូលបានបន្តថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនិងត្រួតពិនិត្យ​ទំនិញខូចគុណភាពនៅក្នុង ផ្សារ និងជុំវិញផ្សារស្រយ៉ូវ នេះ កម្លាំងបានដកហូតភេសជ្ជៈនិងមីកញ្ចប់១១មុខ ស្មើនឹងជាង ១០០កំប៉ុង​យក​ទៅកម្ទេចចោល ហើយបាននាំឲ្យអាជីវករ​ ចេះពី របៀបទុកដាក់វេចខ្ជប់ អោយមានអនាម័យ លោកបញ្ជាក់ថាគិតមកដល់ ត្រីមាសទី ៣ឆ្នាំ២០១៩ នេះ មន្ត្រីជំនាញបានរកឃើញនិងរឹបអូសសម្ភារៈ ខូចគុណភាពបានជិត១តោន ចំនុចនេះឃើញថាប្រជាពលរដ្ឋនិងអាជីវករមានការយល់ដឹងច្រើនស្ទើរតែ១០០ ភាគរយ លោកបន្តថា​មន្ត្រីជំនាញនៅតែខិតខំយកចិត្តទុកដាក់បន្តចុះពិនិត្យ ជាប្រចាំដើម្បី រកសារធាតុហាមឃាត់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព៕