Friday, November 22, 2024
Latest:
អន្តរជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃស្លាប់ប្រជាពលរដ្ឋខ្មែរ៤នាក់និងជាច្រើននាក់ទៀត​របួសធ្ងន់និងស្រាល

ប្រទេស​ថៃ​៖​ ហេតុការណ៍គ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏រន្ធត់មួយ​ រវាងរថយន្ត២គ្រឿងបុកគ្នាបណ្ដាលឲ្យ​ មនុស្សចំនួន៥នាក់បានស្លាប់និង​៧នាក់ទៀតរបួសធ្ងន់និងស្រាល​
គ្រោះថ្នាក់នេះ​កើតឡើងកាលពីវេលា​ម៉ោង​១០និង២៤នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១​៩​ នៅចំណុចមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខនខេត្តសាកែវ(​ស្រះ​ កែវ)។

យោងតាមប្រភពបានអោយដឹងថា​ រថយន្តប្រភេទទេសចរណ៍មួយគ្រឿងម៉ាក Toyota Cameryពាក់ស្លាកលេខសាកែវ​កខ-៣៧៨៩ ទិសដៅបញ្ច្រាស់ទិសគ្នា បាន​បុកយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទ​វ៉ែនដឹកអ្នកដំណើរមួយគ្រឿង​ ពាក់ស្លាក​លេខ​បាងកក៣៣-៤៩៣៣ដែលធ្វើដំណើរ​ ទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សាររោងក្លឿ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។
ប្រភពបន្តថា​ ក្នុងហេតុការគ្រោះថ្នាក់​ដ៏រន្ធត់​នោះ​បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៥ នាក់រងរបួស៧នាក់។ ក្នុងនោះមាន​ពលរដ្ឋ​ខ្មែរ​ចំនួន១០នាក់(ជាទេសចរ និងអ្នកជំងឺ) ដែលជិះក្នុងរថយន្តវ៉ែនបើកបរដោយជនជាតិថៃ ទិសដៅពីបាងកក មកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានរងគ្រោះស្លាប់ចំនួន៤នាក់(៣នាក់ជាស្ត្រីនិងម្នាក់ជាកុមារា)។ ចំណែក ៦នាក់ផ្សេងទៀត គឺ៤នាក់​រងរបួសស្រាល និង ២នាក់រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ តៃកុងឡានវ៉ែន​ដែលជាជនជាតិថៃបានស្លាប់។ រីឯអ្នកបើក​បរ​រថយន្តទេសចរណ៍កំពុងសន្លប់មិនទាន់ដឹង​ខ្លួន​នៅឡើយ។

ប្រភពដដែលបន្តថា​ ពលរដ្ឋខ្មែរទាំង៤នាក់ ដែលបានស្លាប់ជាពលរដ្ឋមកពីភូមិ គោកព្រិច ឃុំតាផូស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះ ​ដូចខាងក្រោម៖
ទី១/ ឈ្មោះ​ អោក លីម ភេទស្រី អាយុ៥១​ឆ្នាំ
២/ឈ្មោះ​ ជួង ស៊ីញីន ភេទស្រី អាយុ ១៦ឆ្នាំ
៣/ឈ្មោះ​ ជួង ចាន់នីន ភេទស្រី អាយុ១៧ឆ្នាំ
៤/ឈ្មោះ​ ជួង ឡៃអ៊ិន ភេទប្រុស អាយុ១១ឆ្នាំ

មន្ត្រីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ(ស្រះកែវ) បានចុះទៅកាន់កន្លែងកើតហេតុ ជួបជនរងគ្រោះជា​ពលរដ្ឋខ្មែរ អាជ្ញាធរពាក់ព័ន្ធថៃ និងបាននិងកំពុងសហការជាមួយសាច់ញាតិសព ជនរងគ្រោះ ជាពលរដ្ឋខ្មែរព្រមទាំងអាជ្ញាធរពាក់ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយក​សពទៅធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជា​ ៕