Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធន់ធំ២គ្រឿងសាកកម្លាំងរបួសធ្ងន់និងស្រាល២នាក់

កោះកុង៖ រថយន្តធន់ធំកុងទីន័រសាកកម្លាំងគ្នាជាមួយរថយន្តបែនដឹកដីរងការខូចខាតយ៉ាងដំណំ ដោយឡែកអ្នកបើកបរ និងព្រួរថយន្តបែនម្នាក់រងរបួសធ្ងន់និងស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង​០១និង៤០នាទីរសៀល​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅលើកំណាត់ផ្លូវជាតិលេខ៤​ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រលេខ​ ​១៤៧-១៤៨​ ស្ថិត​នៅភូមិ​បឹងព្រាវ​ ឃុំបឹងព្រាវ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ ។

អ្នកបើករថយន្តកុងទីន័រមាន ឈ្មោះ​ តុប​ សុជាតិ​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ស្នាក់នៅកន្លែងក្រុមហ៊ុន ហុង​លីហួរ​ ។ ដោយ ឡែកតៃកុងរថយន្តបែនមានឈ្មោះ​ វែន​ គង្គារ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ រស់នៅស្រុកសំរោងទង​ ខេត្ត​កំពង់ស្ពឺ​ របួស ស្រាលនិងព្រូបានរងរបួសធ្ងន់ ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកុងទីន័រ របស់ក្រុមហ៊ុន​ ឈ្មោះ​ តុប​ សុជាតិ​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់នៅក្រុមហ៊ុនខាងលើ​រ​ពាក់ ស្លាកលេខ ព្រះសីហនុ​ 3A-1367​ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ខណៈ មកដល់ចំណុចកើតហេតុក៏មានរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាក់លេខចង្កូត​ស្តាំKPS 0427 បើកបរបញ្ច្រាសទិសដៅគ្នាក៏ស្រាប់តែបុកគ្នាពេញទំហឹងលឺសូដូចរន្ទះ បណ្ដាល ឲ្យអ្នកបើករថយន្តបែនរួមទាំងព្រូម្នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ភ្លាមៗត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែក​ស្រុកស្រែអំបិលផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើ ការវាស់វែងស្ទួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការស្រុកស្រែអំបិលរងចាំដោះស្រាយនៅពេលក្រោយ៕