ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣អាជ្ញាធរផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន
ព្រះសីហនុ៖ បើតាមអាជ្ញាធរឃុំសាមគ្គីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ នេះ កំណាត់ផ្លូវលំក្រាលគ្រោះក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ-កំត)ចូលទៅភូមិព្រែកក្រាញ់ឃុំសាមគ្គី ចំណុចកំពង់ផ្ការ ស្ថិតក្នុងភូមិបឹងរាំង ត្រូវបានជំនន់ទឹកភ្លៀងជន់លេច ហូរកាត់លើផ្លូវ ។
ជាមួយគ្នានេះអាជ្ញាធរឃុំអំពាវនាវអាចថាសុំផ្អាករថយន្តធ្វើចរាចរណ៍ជាបណ្តោះអាសន្នសិន ហើយសម្រាប់ថ្មើជើងមុនឆ្លងកាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះទឹកហូរឆ្លងកាត់មានកម្ពស់ប្រមាណជាកន្លះម៉ែត្រ និងប្រវែងជា៧០ម៉ែត្រ ។
អាជ្ញាធរបានបញ្ចាក់ថា ការលិចហូរលើផ្លូវចំណុចនេះ ជាលើកទី៣ហើយ សម្រាប់ឆ្នាំនេះតែយ៉ាងណាមិនបះពាល់ដល់លំនៅ ឋានតែបះពាល់ដល់ដំណាំស្រូវខ្លះ៕