Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម គួច​ ចំរើន ចុះពិនិត្យអូរប្រឡាយនៅ​សង្កាត់លេខ៤

ព្រះសីហនុ៖​ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០​១៩​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះនៅតាមអាងចម្រោះទឹក ១៦ហិកតា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីសង្កាត់​ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹកដើម្បីអោយទឹកហូរបានលឿន រំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រតំបន់ទំនាបក្នុងក្រុងព្រះសីហនុ ឲ្យ​បានទាន់ពេលវេលានៅពេលមេឃរាំង និងទឹកស្រកចុះជាក់ជាមិនខាន។
ឯកឧត្ដមអភិបាលសូមឱ្យប្រជាពលរដ្ឋមាន​ការយោគយល់ព្រោះនេះគឺជាធម្មជាតិ យើង​មិនអាចបញ្ចៀសបាន៕