Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លួចម៉ូតូមិនបានសម្រេចត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ត្រូវបានប្រជា​ពលរដ្ឋចាប់ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍​ អូរបែកក្អម បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមិន​បានសម្រេច​ កាលពីវេលាម៉ោង១២និង៤០​នាទីរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩​នៅ​ចំនុចលើ​ចិញ្ចើម​ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យ០២នាក់ រួមមាន ៖ទី១-ឈ្មោះ ថន ប៊ុនរ៉ាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់​នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
ទី២-ឈ្មោះ សេង សូវៀត ភេទប្រុស អាយុ​៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ​បន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុ​ញៀន) ។​ ចំណែកជនរងគ្រោះមានឈ្មោះ ជៀវ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជន​ជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូរបស់ខ្លួន០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HU-1332 ​នៅចំណុចកើតហេតុ​ រួចដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែ​មានជនសង្ស័យ០២នាក់ ដើរមកដល់ចំណុចកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅលើចិញ្ចើមផ្លូវ​ ឃើញសភាពស្ងាត់ជន​សង្ស័យឈ្មោះ ថន ប៊ុនរ៉ាក់ បានយកកន្ទៃ្រយ៍​ ចុងស្រួច កាត់ខ្សែភ្លើងកុងតាក់ម៉ូតូ រួចបណ្តើរចេញ តែត្រូវជនរងគ្រោះចេញពី​បន្ទប់ជួល ឃើញជនសង្ស័យ​ កំពុងបណ្តើរម៉ូតូរបស់ ខ្លួនក៏ស្រែកថាចោរៗ ភ្លាមៗត្រូវ​បានអ្នកនៅជិតកន្លែងកើតហេតុ នាំគ្នាដេញចាប់បានជនសង្ស័យទាំង០២នាក់ បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតដល់ចំណុចកើតហេតុឃើញហេតុការណ៍ធ្វើការឃាត់ខ្លួននាំយក​មកធ្វើការ​សាកសួរនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់​ខ្លួន​នៅអធិការ​ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕