Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តបុកស្លាប់

កំពង់ចាម ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត​ភ្លាមៗយ៉ាងអាណោចអធម៌​ ខណៈជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចររណ៍ត្រូវរថយន្តសាំ​យ៉ុងបុក​ពេញទំហឹង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង០២និង០០​នាទីរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវជាតិលេខ(៦អា​)​ ចន្លោះគីឡូម៉ែត្រលេខ ៦៣និង៦៤ចំនុចផ្លូវបំបែក​ ភូមិផ្អាវ​ ឃុំផ្អាវ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​ ។

សពជនរងគ្រោះមានឈ្មោះ​ សាន ផាន់ណា​ ភេទប្រុសអាយុ២៩ឆ្នាំ​ រស់នៅភូមិផ្អាវ​ ឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាម​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យថឹងថា​ មុនកើតហេតុគេឃើញរថយន្ត​មួយគ្រឿងម៉ាកសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាក​លេខភ្នំពេញ 2BB-6904​ បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង​ ខណៈមក​ដល់ចំណុចកើតហេតុស្រាប់តែមាន​ ម៉ូតូមួយ​គ្រឿងម៉ាកស្គុបពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HR-0795​ បើកដោយបុរស​ម្នាក់​បញ្ច្រាស់ទិសដៅចរាចរណ៍​ ​ក៏ត្រូវរថយន្តបុក​ពេញទំហឹង​ បណ្ដាលអោយដួលបោកក្បាល​ស្លាប់ភ្លាមៗនៅកន្លែង​តែម្ដង​ ។​ បន្ទាប់ពីកើត​ហេតុភ្លាមៗអ្នកបើកបររថយន្តបានចុះរត់គេច​ខ្លួនបាត់ស្រាមោល​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ​ចុះមកធ្វើការវាសវែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយនៅ​ពេលក្រោយ​ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជួនគ្រួ​សារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕