ភ្ញាក់ផ្អើលទាំងព្រឹកជនជាតិចិនដេកស្លាប់ក្នុងហាងបញ្ចាំ (យី ហោ ភីន សុីន)នៅក្បែកោះពេជ្រ
ភ្នំពេញ៖ ប្រជាពលរដ្ឋ ភ្ញាក់ផ្អើលបុរសជាជនជាតិចិន វ័យចំណាស់ម្នាក់ ដេកស្លាប់លើកៅអី នៅក្នុងហាងបញ្ចាំមួយកន្លែង (យី ហោ ភីន សុីន ) សង្ស័យខ្យល់(គ)
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩ នៅក្បែនិងក្រសួងការបរទេស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសវ័យចំណាស់ ជាជនជាតិចិន នេះគឺជាសន្តិសុខយាម ហាង បញ្ចាំខាងលើ តែមិនបានស្គាល់ឈ្មោះនោទេ ។ ប្រភពបន្តថា ខណៈដែលរាល់ព្រឹកគេតែងតែឃើញជនរងគ្រោះអង្គុយយាមនៅខាងមុខហាង ចម្លែកព្រឹកថ្ងៃកើតហេតុមិនឃើញរូបគាត់ចេញមកក្រៅក៏បានទៅអឺតមើលស្រាប់ តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើកៅអី ភ្លាមៗក៏បានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានចុះមកពិនិត្យ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះគ្មានលិខិតស្នាមអ្វី នៅជាប់និងខ្លួន។ សមត្ថកិច្ចបន្តថា ចំណែកម្ចាស់ហាង មិនឃើញ មកកន្លែង សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ រកម្ចាស់ហាង ដើម្បីឲ្យមកចូលរួមសហការ ។