រថយន្តព្រូសបុករបាំងថ្មចែកផ្លូវក្រឡាប់ផ្ងាជើងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ បើករថយន្តព្រូសចុះពីស្ពានអាកាសលឿនមិនប្រយត្ន័ជ្រុលបុករបាំងថ្មបាក់២កង់ រថយន្តក្រឡាប់ផ្ងាជើងឡើងលើ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បះ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
បើតាមប្រភពព៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-3550 បើកដោយបុរសម្នាក់ និងអ្នករួមដំណើរ ប្រុសស្រីក្មេងចាស់៤-៥នាក់ជាលក្ខណៈគ្រួសារធ្វើដំណើរបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ឡើងស្ពានអាកាសក្បាលថ្នល់ ខណៈពេលដែលចុះពីលើស្ពានអាកាស មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងពុះចែកផ្លូវបាក់២កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើខ្ទេចផ្នែកខាងមុខយ៉ាងដំណ ធ្វើឲ្យស្ត្រីម្នាក់របួសធ្ងន់ ត្រូវសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមច្បាប់៕