Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខ្ទេច​គ្មានសល់

កំពង់ធំ៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចទាំង​ ស្រុងកាលពីវេលាម៉ោង​៣​និង៣០នាទីរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩​ នៅភូមិ កំពង់សំរោង សង្កាត់ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។

សមត្ថកិច្ចបានឲ្យថា ម្ចាស់​ផ្ទះរងគ្រោះមានឈ្មោះ សែម វាំង ភេទ ប្រុស អាយុ៨០ឆ្នាំ​មុខ​របរលក់ដូរ​ ។
សមត្ថកិច្ចបន្តថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ថា​មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ​ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យរបស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ០២ គ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត​ ស្មើនិង ០៨ម៉ែត្រគុប ទើបរលត់ទៅវិញទាំងស្រុង
មិនបណ្តាល​ឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង​ និងមានគ្រោះថ្នាក់ដល់មនុស្ស នោះទេ។
សមត្ថកិច្ចឲ្យដឹងទៀតថា​ផ្ទះដែលត្រូវអគ្គីភ័យ​បំផ្លាញអស់ទាំងស្រុងមាន​ ទំហំ៦ម៉ែត្រx១២​ ម៉ែត្រធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា ។​ សម្ភារខូចខាត​៖​ ប្រាក់​ដុល្លាចំនួន៣០០០ ដុល្លា,ប្រាក់រៀលចំនួន៣៥០០០០០រៀល​,មាសចំនួន៣ជី៥ហ៊ុន,ទូចំនួន០១គ្រឿង,គ្រែដេកចំនួន ០១ និងសម្ភារប្រើប្រាស់ក្នុង ផ្ទះមួយចំនួនទៀត ។

ក្រោយកើតហេតុមន្ត្រីជំនាញបានពិនិត្យ​ស្រាវជ្រាវបញ្ជាក់ថា មូលហេតុ ដែលបង្ករ​ឲ្យមានអគ្គិភ័យ កើតឡើងគឺបណ្ដាមកពី ឆ្លងចរន្តអគ្គិសនី ៕