ភ្នំពេញ៖ គួរឲ្យរន្ធត់! មន្ត្រីនគរបាល ស័ក្តិ៤កន្លះម្នាក់បានបាញ់ សម្លាប់ខ្លួន នៅក្នុងរថយន្តសុីរ៉ែន ស្លាប់យ៉ាងអាណោចអធម៌
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចមុខផ្ទះ១១A ផ្លូវP០៣ ស្ថិតក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមានឈ្មោះ សេង សុវណ្ណ មុខរបរ មន្ត្រីនគរបាល មាន ឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ មានតួនាទីជានាយរងការិយាល័យ គ្រប់គ្រងមុខសញ្ញា និងតាមចាប់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បើតាមការសាកសួរជំហ៊ានដំបូង ជនរងគ្រោះបានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង សង្ស័យជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំកាយ
សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុ ជំនាញបានដឹកសព យកមកពិនិត្យនិងធ្វើកោសល្យវិច័យ នៅវត្ថស្ទឹងមានជ័យ ។
ក្រោយពេលពិនិត្យនិងកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញ បានប្រគលសពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕