Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់កាន់កាប់អាវុធខុសច្បាប់នឹងក្លាយខ្លួនជាសមត្ថកិច្ច ត្រូវតុលាការសម្រេចឃុំខ្លួន

កណ្តាល ៖ ជនសង្ស័យម្នាក់ដែលកាន់អាវុធខុសច្បាប់នោះនៅ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបាន​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ស​ង្ស​យ័​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ”រំលោភ​លើ​ទំនុកទុកចិត្ត “ពីបទ”កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត” ពីបទ”ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍​ដែល

មាន​ភាព​ប្រហាក់ប្រហែលគ្នា​និង​នគរបាល ឬ​យោធា” តាម​មាត្រា៣៩១ ៣៩២ និង​មាត្រា២៩០ មាត្រា៦១៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រ​ព្រិ​ត្ត​នៅ​ភូមិ​លេខ០៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ។ ជន​ត្រូវ​ចោទ​មានឈ្មោះ សូ សាលី ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ទួល​ដំរី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង។

ប្រតិបត្តិការ​ដ៍​ក្តៅគគុក ប្រើ​រយះពេល១១ថ្ងៃ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក ទូច អ៊ី​ណាន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដោយ​មានការ​បញ្ជរ​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​លើ ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្លែង​ឯកសារ​សាធារណៈ ឆបោក និង​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ បាន​ជន​ស​ង្ស​យ័​ម្នាក់ រួម​និង​វត្ថុតាង​មួយចំនួនធំ​ទៀត។ ហេតុការណ៍​ចុះ​ប្រតិបត្តិការ​នេះ​បានកើត​ឡើង​នៅ នៅ​ថ្ងៃទី១៥ ខែ០៦ ឆ្នាំ២០១៨ ចំណុច​បន្ទប់​ជួល ស្ថិតនៅ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បានអោយដឹងថា នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មាន​ជនរងគ្រោះ​ចំនួន​បីនាក់​មក អហ ស្រុក​ស្អាង ខេត្តកណ្តាល ប្តឹង​ឈ្មោះ​នឿន ណាត ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​លេខ៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។ បានធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ គាត់​ដូចខាងក្រោម ទី០១ឈ្មោះ ម៉ឺន ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ឃុំ​កើតហេតុ (បាត់បង់​ម៉ូតូ ០១គ្រឿង) ទី០២ឈ្មោះ សុ​ដា​នោ ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មាន​ទី​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល (បាត់បង់​ទូរ​សព្ទ័​ព​ណ៍ស ០១គ្រឿង) ទី០៣ឈ្មោះ ភាព ភេទ​ស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ (ត្រូវជា​សង្សារ ជ​នស​ង្ស​យ័) ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា បាត់បង់​ទូរ​សព្ទ័ ០២គ្រឿង។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ដោយ​បាត់​ជនសង្ស័យ​យូរពេក ហើយ​ទាក់ទង​ទូរស័ព្ទ​មិន​ចូល ជនរងគ្រោះ​ទាំង០៣នាក់ ក៏​មកប្តឹង​សមត្ថកិច្ច ហើយ​បាន​បំភ្លឺថា ជ​នស​ង្ស​យ័(នឿន ណាត) តែងតែ​និយាយប្រាប់​ពួកគាត់​ថា​គាត់​គឺជា​មន្ត្រី​អាវុធហត្ថ ដែល​ទើប​ផ្លា​ល់​មកពី​ខេត្ត​ប៉ៃលិន ។

ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​និង​ការបំភ្លឺ​ដូចខាងលើ​រួច​លោក ឧ​ត្តម​សេនីយ​ន៍ សំ តុលា មេបញ្ជាការ អហ ខេត្ត បាន​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​ខេត្ត​និង​ស្រុក​ចុះ​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជន​ស​ង្ស​យ័​និង​សម្ភារ:បាត់បង់​តាម​នីតិវិធី។

តាមរយៈ​ការសហការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​ទាំងថ្ងៃទាំងយប់​មិន​ខ្លាច​នឿយហត់​ប្រកបដោយ​បទពិសោធ​ន៏ ឆន្ទៈ​ក្រោម​ការចុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក វ.ឯក ទូច អី​ុ​ណាន និង​ការយកចិត្តទុកដាក់រ​បស់​ជំនាញ អហ​ផទ ខេត្តសៀមរាប កណ្តាល បានកំណត់​ទីតាំង​លាក់ខ្លួន​ជ​នស​ង្ស​យ័​បាន​ដោយ​ជោគជ័យ អស់​រយះពេល​ជាង ១០ថ្ងៃ ។

នៅ​ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨ កំលាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​សហ​ការណ៍​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កំលាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នឿន ណាត នៅ​ចំណុច​បន្ទប់​ជួល ស្ថិតនៅ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ០១១ ដកប​ចខ/១៨ ចេញ​ដោយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល និង​ដោយ​មានការ​សម្រប សម្រួល​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ។ ពាក់​ព​ន្ធ័​ករណី​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឆបោក និង ក្លែង​ឯកសារ​សាធារណៈ ៕