Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត.ក​ បាញ់សម្លាប់​ នាយរងការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល​ ខេត្តរតនគិរី​ ត្រូវសមត្ថកិច្ចចាប់បានហើយ

រតនគិរី៖​ មន្រ្តីនគរបាល​នាយរងការិយាល័យ​ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី​ ម្នាក់ត្រូវបានជនមិនដៃ​ដល់ជាឃាតករ​ បាញ់ប្រហារចំក្បាលចំនួន១គ្រាប់ស្លាប់ភ្លាមៗ​ នៅនិងកន្លែងខណៈ​កំពុងអង្កុយផឹកកាហ្វេ​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន​កើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី​ព្រឹកថ្ងៃទី៣ខែតុលា ឆ្នាំ២០១៩​ នៅចំណុច​ហាង​កាហ្វេ​ មួយកន្លែងជាប់ទីស្នាក់ការក្រុមហ៊ុនហ៊ងអាញ់​ ក្នុងភូមិអូរកន្សែង​សង្កាត់​បឹងកន្សែងក្រុងបានលុងខេត្តរនតគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា​ បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានអោយដឹងថា​ ខណៈជនរងគ្រោះកំពុងផឹកកាហ្វេស្រាប់តែមាន​រថយន្តមួយគ្រឿងម៉ាកNavaraពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ 2N 5011 បើកមកឈប់ពីមុខ​ ហាងកាហ្វេនិងមានបុរស​ម្នាក់ចុះពីរថយន្ត​ ដើរ​សំ​ដៅមកជនរងគ្រោះរួចដកកាំភ្លើងខ្លីបាញ់ចំក្បាលធ្លាក់ពីកៅអី​ប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម​ រួចខ្មាន់កាំភ្លើងរត់ឡើងរថយន្តបើកគេចបាត់​ ។
សមត្ថកិច្ចបានបន្តថា​ បន្ទាប់ពីកើតហេតុបាន​ប្រហែល២ម៉ោងកម្លាំងសមត្ថកិច្ចជំនាញបាន​តាមចាប់ជនសង្ស័យបាននៅបឹងយក្សឡោម​ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់​ឯង​នៅលើផែមាត់បឹងយក្សឡោម​ ។​ រីឯកាំភ្លើងខ្លីម៉ាកk59ត្រូវជនដៃដល់បោះចោលក្នុងបឹងយក្សឡោម​ ។

លោក ហៃ វណ្ណរ៉ា មេបញ្ជាការកងរាជអាវុធ​ហត្ថក្រុងបានលុងបានអោយដឹងថា​ ករណី​នេះកើតឡើងដោយសាររឿងគំនុំផ្ទាល់ខ្លួនជនរងគ្រោះមានឈ្មោះ ផន ទុំ អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលមានតួនាទីជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី​ ឋានៈអនុ​សេនីយ៍ឯក ។
ចំណែកជនសង្ស័យជាឃាត.កមានឈ្មោះ នួន មករា ហៅក្រឹម ភេទប្រុសអាយុ៣១ឆ្នាំជាមន្រ្តីនគរបាលនៅស្នងការនគរបាលខេត្តរតនគិរី។

បច្ចុប្បន្ន​ ជនសង្ស័យជាឃាត.ក​ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំ​រឿងនៅស្នងការដ្ឋាននគរបាលខេត្តរតន​គិរី​ដើម្បីចាត់ការតាមនិតិវិធីច្បាប់​ ៕