ឆក់ការបូបមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បាន២នាក់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ ក្រុមជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចដេញចាប់បាន២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ការបូបដៃពីស្រ្តីម្នាក់កំពុងជិះម៉ូតូធូដេរតែមិនបានសម្រេច
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកន្លែងលក់ធូរេន តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៏បានប្រាប់អោយដឹងថា ដំបូងឡើយគេឃើញនារីរងគ្រោះជិះម៉ូតូធូដេរ មួយគ្រឿងមិនចាំស្លាក់លេខជិះតាមបណ្តោយផ្លូវ១០៥ ទឹសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HJ-1380 ជិះគ្នា៣នាក់មកពីក្រោយធ្វើសកម្មភាពឆក់ការបូប តែមិនបានសម្រេច រួចបានបើកគេចយ៉ាងលឿនតាមបណ្តោយផ្លូវ លេខ១០៥ទឹសដៅពីជើងទៅត្បូងលុះមកដល់ផ្លូវ២៧៨ក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្គុតពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ.4450បើកតាមបណ្តោយផ្លូវ២៧៨ទឹសដៅពីលិចទៅកើត ជិះតែម្នាក់ឯងពេញទំហឹងបណ្តាលអោយដួលរងការខូចខាតម៉ូតូទាំងពី គ្រឿងផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកជនសង្ស័យទាំង៣នាក់បានងើបរត់បែកគ្នា។
ប្រភពដដែលបន្តថា ភ្លាមៗនោះប្រជាពលរដ្ឋពន្ធ័ចាប់បាន២នាក់ប្រគល់ឲ្យសមត្ថកិច្ច ក្នុងនោះជនសង្ស័យម្នាក់បានលោតចូលលូទឹកស្អុយ។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ដោយឡែកជនរងគ្រោះមិនបានបាត់បង់ការបូប ក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់មិនបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាល បឹងព្រលឹតដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីនៃច្បាប់៕