អនុប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ឆ្នាំបើកឡានធ្លាក់ទឹកស្លាប់យ៉ាងអាណោចអធម៌
កំពង់ឆ្នាំង៖ អនុប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង បើករថយន្ត ធ្លាក់ទឹកស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាយប់ថ្ងៃទី៣ ចូលថ្ងៃទី៤ខែតុលាឆ្នាំ២០១៩ នៅចំណុចផ្លូវកោង ភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងកំពង់ឆ្នាំ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គិន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានតួនាទីជាអនុប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីជនរងគ្រោះបើករថយន្តលឿនខណៈដល់ផ្លូវកោងមិនប្រយត្ន័ជ្រុលចង្កូតក្រឡាប់ចូលទៅក្នុងទឹក បង្កគ្រោះថ្នាក់ដោយខ្លួនឯង៕