នាំសង្សាមករួមរ័ក្សបានសម្រេចម្ដងត្រូវម្តាយនាងដឹងរឿងប្តឹងឲ្យសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ ៖ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើង កាលវេលាម៉ោង១២នឹង១០នាទីរំលងអាធ្រាត្រចូលថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩នៅចំណុច បន្ទប់ជួលលេខ០៤ ផ្លូវលេ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ។
យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករ សរសរគ្រឹះ ស្នាក់នៅបន្ទប់ជួលលេខ០៤ផ្លូវលេ១០៤ ភូមិក្រពើទ្រោមសង្កាត់រលួស ខណ្ឌដង្កោ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ណ.ស.ភ អាយុ១៥ឆ្នាំ រស់នៅភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៩ វេលាម៉ោង០២និង០០នាទី រសៀល ក្មេងស្រីរងគ្រោះបានតេទូរសព្ទ័ទៅយុវជន សង្ស័យដោយសួរថាទំនេររឺទេ! ពេលនោះជនសង្ស័យឆ្លើយថា៖ ទំនេរ លឺដូច្នេះ ក្មេងស្រីរងគ្រោះក៏ប្រាប់ទៅយុវជនសង្ស័យថា៖ ចឹងមកយកខ្ញុំផងព្រោះខ្ញុំចង់ទៅលេងបន្ទប់ជួលរបស់បង ៖ លុះដល់ម៉ោង០៣និង៣០នាទីរសៀលថ្ងៃដដែល យុវជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1N-7395 ទៅឌុបក្មេងស្រី មកលេងបន្ទប់របស់ខ្លួន ។ សមត្ថកិច្ចបន្តថា ខណៈដល់បន្ទប់ក្មេងស្រីរងគ្រោះបានដើរចូលទៅក្នុងបន្ទប់មុន បន្ទាប់មកយុវជនសង្ស័យបានចូលដែរហើយពេលនោះអ្នកទាំងបានរួមភេទជាមួយគ្នាបានសម្រេចម្ដង ! ក្រោយមកជនសង្ស័យក៏បានឌុប ក្មេងស្រីមកផ្ទះរបស់គេវិញ ! លុះពេលទៅដល់ផ្ទះម្ដាយក្មេងស្រីរងគ្រោះបានសួរនាំរឿងក្មេងស្រីរងគ្រោះ បាត់ពីផ្ទះទើបក្មេងរៀបរាប់ប្រាប់ម្ដាយរឿងរ៉ាវ អោយម្ដាយដឹង។ ក្រោយដឹងរឿងហេតុម្ដាយក្មេងស្រីរងគ្រោះបាននាំកូន ស្រី មករាយការណ៍ជូនសមត្ថកិច្ច នឹងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរលួសអោយជួយអន្តរាគន៍ឃាត់ខ្លួននាំយកមកសាកសួរនៅប៉ុស្តិតែម្ដង ។
បច្ចប្បន្ន ជនសង្ស័យនឹងម៉ូតូត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់ ៕