សមត្ថកិច្ចបង្ក្រាបទីតាំងអនឡាញឃាត់ខ្លួនជនជាតិចិន១៧នាក់
ខេត្តកំពត៖ កម្លាំងនគរបាលជំនាញខេត្តកំពត ឆ្មក់ចូលបង្ក្រាប ទីតាំងអនឡាញមួយកន្លែងឃាត់ខ្លួនជនជាតិចិន ប្រុសស្រី បាន១៧នាក់
ប្រតិបត្តការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងទី០៧ខែតុលាឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លូនជនជាតិចិន បាន១៧នាក់ រួចហើយកម្លាំងសមត្ថកិច្ច ដកហូតបាន ទូរស័ព្ទដៃ១៤៤គ្រឿង និង Laptop ១គ្រឿង។
ក្រោយឃាត់ខ្លូន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕