Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុគ្គលិក​ KTVហ្វាងថាងល៊ំាងហ្វាន់ស័រ​ប្រុស​ស្រី២៤នាក់ពុលមី

ស្វាយរៀង៖​ បុគ្គលិកដែលបំរើការងារនៅ​KTV​ ហ្វាងថាងល៊ំាងហ្វាន់លៀនស័រ​ ប្រុសស្រីជា​ច្រើននាក់ក្នុងនោះមានជនជាតិចិន៤នាក់​បាន​ពុលមីប្រកាច់ក្អួតចង្អោ វិលមុខ ត្រូវបាន​បញ្ជូនទៅសង្គ្រោះនៅក្លីនិកឯកជននៅក្រុងបាវិត​ ៖​ ហេតុការណ៍ភ្ញាក់​ផ្អើល​ ​ករណីពុលមី​នេះបានកើតឡើងកាលពី​វេលាម៉ោង០១និង​៣០​នាទីរំលងអាធ្រាត្រចូលថ្ងៃទី៧ខែតុលាឆ្នាំ២០១៩​ នៅចំណុចខារ៉ាអូខេ​ ហ្វាងថាង​ល៊ំាងហ្វាន់លៀនស័រ​ ភូមិ​បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមការឲ្យដឹងពីបុគ្គលិកម្នាក់ឈ្មោះ​ ម៉ន សាកាន ភេទស្រី អាយុ៤៨ឆ្នាំបានបញ្ជាក់ថា​នៅមុនពេលកើតហេតុការណ៍​ មានបុគ្គលិក​នៅក្នុងខារ៉ាអូខេខាងលើបាននាំគ្នាហូបមី​លាយជាមួយស្បៃ ក្រោយពីហូបរួច បាន​ប្រមាណជាង១ម៉ោងបានធ្វើទុក ក្អួតចង្អោ វិលមុខ ថប់ដង្ហើម ដោយឃើញអាការៈ​បុគ្គលិកមិនស្រួលខ្លួនបែបនេះ មេការខារ៉ាអូខេក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្លីនិក​ ឯក​ជនមួយកន្លែងនៅក្រុងបាវិតតែម្តង។

ប្រភពបានបន្តទៀតថា​ រហូតមកដល់វេលា​ម៉ោង២រសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០១៩​បុគ្គលិកចំនួន១៤នាក់បានចេញពីក្លីនិកនៅ​សល់តែ១០នាក់ទៀតតែប៉ុណ្ណោះដែលមិន​ទាន់បានធូរស្បើយបន្តនៅសម្រាកព្យាបាល​បន្តទៀត។

ទោះបីយ៉ាងណាលោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថាលោកមិនទាន់ទទួលបានព័ត៌មាននេះទេ ដោយសារតែមន្ត្រីរបស់លោកមិនទាន់បានរាយការមកមន្ទីរ។

ពាក់ពន្ធ័និងករណីនេះភ្នាក់ងារយើងមិនអាច​រកការបំភ្លឺពីថៅកែខារ៉ាអូខេជនជាតិចិន​ បានទេនៅរសៀលថ្ងៃទី៧ខែតុលា​ ថាតើករណី​បណ្តាលមកពីអ្វីឲ្យពិតប្រាកដ​ ។ ចំណែក​លោកគ្រូពេទ្យម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ​ បានឲ្យដឹងថាករណីបុគ្គលិកខារ៉ាអូខេដែលមកសម្រាកនៅក្លីនិកនេះបណ្តាល​មកពីពុលអាហារ និងខ្វះអនាម័យ៕