Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តកុងន័របុកម៉ូតូពីក្រោយអូសជាង​១០០​ម៉ែត្រស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖រថយន្តកុងទីន័របើកបុកម៉ូតូពីក្រោយ​គៀបជាប់ក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត​យ៉ាងអាណោច​ អធម៌​ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីពេទ្យភេទ្យ
ហេតុការនេះបានបង្កការភ្ញាក់កាលពីវេលា​ម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រសង្កាត់ពងទឹក ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ភូមិត្រពាំងរុណ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់​ ខេត្តតាកែវ​ ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតបានឲ្យដឹងថា​ នៅមុនកេីតហេតុគេបានឃេីញ​​រថយន្ត​ កុងទីន័រមួយគ្រឿងពណ៌បៃតង ពាក់​ស្លាកលេខ ភ្នំពេញ3E-9015 បើកបរដោយ​បុរសធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនមិនប្រយត្ន័​ ខណៈមកដល់ចំណុចកេីតហេតុ​ស្រាប់តែជ្រុលចង្កូតទៅបុក​ពីក្រោយម៉ូតូមួយគ្រឿង​ ម៉ាក អុិចសុិនទ័រ ពណ៍ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ1HI-5293 ជិះគ្នាពីរនាក់ ដែលធ្វេីដំណេីរស្របទិសគ្នា គៀបជាប់ម៉ូតូនៅក្រោមកង់រថយន្តអូសជាង​១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង​ រីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុង​ រថយន្តបង្ក​ បានរត់គេចខ្លួន​បាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះដល់​កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការនគរបាល ខណ្ឌដង្កោ និងធ្វើកំណត់​ហេតុប្រគល់សពឲ្យទៅសាច់ញាតិដឹកយក​ទៅធ្វើបុណ្យតាមប្រពៃណី ៕