Friday, November 22, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

ខ្លាំងមែន! អុីនធើណេត២៤ម៉ោងយីហោ23K 22B 15P 11k 8MB 18MB 26M និង18K បង្កល្បែងភ្នាល់បាល់ពេញរាជធានី គ្មានសមត្ថកិច្ចណាបង្ក្រាប

ភ្នំពេញ ៖ បើទោះបីជាអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន បញ្ជាឲ្យគ្រប់ខេត្ត-ក្រុងរាជធានី លុបបំបាត់រាល់ល្បែងសុីសងទាំងអស់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាពក៏ដោយ ។ ប៉ុន្តែគេសង្កេតឃើញថាមួយរយៈពេលកន្លងមកនេះ ទីតាំងអុីន ធើណេត២៤ ម៉ោងម្ចាស់ឈ្មោះ សម្បត្តិ គ័ង ហៅK38 កំពុងកើបលុយរាល់ម៉ឺនដុល្លារក្នុងមួយខែៗ ដែលយីហោ សម្គាល់ 23K, 22B ,15P, 11k,8MB,18MB, 26Mនិង18K ជាច្រើន កន្លែងកំពុងតែរីកដុះដាលដូចផ្សិតក្នុងរាជ ធានីភ្នំពេញមិនតិចជាង១០០ កន្លែងនោះទេ ដែលបង្កប់ទៅដោយល្បែងសុីសងភ្នាល់បាល់ ។

បើតាមប្រភពបានអោយដឹងថា លោក សម្បត្តិ គ័ង ហៅ K38 កំពុងកើបលុយរាល់ម៉ឺនដុល្លារក្នុង មួយខែៗ ខណៈសមត្ថកិច្ចមិនបង្ក្រាប ហើយទីតាំងភ្នាល់ធំៗទាំងនេះមិនតិចជាង១០០កន្លែងនោះទេ ដែលជ្រកក្រោម យីហោសម្គាល់ 23K, 22B ,15P, 11k,8MB, 18MB, 26Mនិង18Kគឺស្ថិតនៅតាមបណ្ដាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ហើយទីតាំងទាំងអស់នេះកំពុងតែដំណើរការ ដោយរលូន មិនមានអាជ្ញាធរឬសមត្ថកិច្ច ជំនាញណាហ៊ានបង្ក្រាបនោះទេ ហើយប្រជាពលរដ្ឋរងចាំមើលថា តើលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលកំពុងកាន់តំណែងថ្មីនេះ នឹងមានវិធានការយ៉ាង ម៉េចចំពោះទីតាំងអុីនធើណេត២៤ម៉ោងខាងលើនេះ ។

ជាការណ៍ពិតណាស់ការឲ្យកើត មាន បទ ល្មើសល្បែងស៊ីសង ការចរាចរថ្នាំ ញៀន បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូច ជាអំពើ ហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណៈ រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចរបស់ខ្លួន គ្រប់គ្រង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ ធ្នាប់ ភាពសុខសាន្តជូន ប្រជា ពល រដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថា ផ្ទះអុីនធើណេត ២៤ម៉ោង ដែលជ្រកក្រោម យីហោសម្គាល់ 23K, 22B ,15P, 11k,8MB,18MB, 26M និង18Kខាងលើនេះ កំពុងបើកចំហទ្វារ ទទួលភ្ញៀវញៀនល្បែងចូលលេង ទាំង យប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជា ជម្រកដល់ ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹក គគ្រេងគ្មានទេអ្នកបង្ក្រាប រហូតទាក់ទាញ ឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពី ប្រជាពលរដ្ឋ នៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះដោយពុំគិតពីការរៀនសូត្រ។

គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធើណេតនណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់។ គម្រោងនៃការ មានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែល កន្លែងបើកអុីនធើណេតមួយចំនួនបាន លួចបង្កប់ល្បែងសុីសងខុសច្បាប់បំ ភ័ន្ត ភ្នែកសមត្ថកិច្ច។

ការមានវិធានការបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដូចជា តំណាង ក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ជាដើម នៅសាលា រាជធានីភ្នំពេញ ដើម្បីពិភាក្សារកវិធានការដើម្បីលុបបំបាត់ ល្បែងសុីសង តាមប្រព័ន្ធអនឡាញនេះ។

បច្ចុប្បន្នប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាប មាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិន បង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែង មាន ខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើប ធ្វើមិនដឹង ទី៤- អាចមានចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕