សមត្ថកិច្ចខេត្តប៉ៃលិន បង្ក្រាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់បញ្ជូនទៅតុលាការ
ប៉ៃលិន៖ កម្លាំងនគរបាលខេត្តប៉ៃលិន ឆ្មក់បង្ក្រាបទីតាំង បំរើសេវាផ្លូវភេទខុសច្បាប់ ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ៖ ប្រតិបត្តការនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអាធាត្រ ចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដឹកនាំផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរង ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការ នោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន០៦នាក់ ស្រីៈ ០៤នាក់ រួមមាន៖
ទី១-ឈ្មោះ សុខ ស្រីលីន(ម្ចាស់ផ្ទះ)ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម
២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម
៣-ឈ្មោះ ធិន ណាវ៉ាន់(ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម
៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម
៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ
៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងដកហូត៖ ស្រោមអនាម័យមួយចំនួន នៅក្នុងកាបូបដៃជនសង្ស័យ និងស្រោម អនាម័យ ដែលប្រើប្រាស់រួច នៅក្នុងធុញសំរាមសរុប ចំនួន១០ស្រោម។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួរនិងកសាងសំណុំរួច ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅតុលាការ នៅល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ដើម្បីចាត់បន្តតាមច្បាប់ ៕