សង្ស័យឥទ្ធិពលគ្រឿងញៀនធ្វើឲ្យជនជាតិចិនម្នាក់វង្វេងវង្វាន់ស្មារតី បានឡើងលើអាគារ ផ្ទះល្វែងប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យប្រើប្រាស់ ថ្នាំញៀនលើសកម្រិត បានឡើងទៅលើអាគារបំរុងលោទសម្លាប់ខ្លួន
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មកអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ជិនតុង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនជាតិចិន រូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជាជនជាតិចិន បានឡើងលើអាគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយដោះអាវស្រាតខោ (នៅសល់តែលីអូ) ស្រែកយំ និងបំរុងលោតពីលើអាគារសម្លាប់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានជនជាតិចិនដូចគ្នាជួយស្រែកពន្យល់ណែនាំ និងត្រៀមពួករៀបចំនៅខាងក្រោមដើម្បីកុំឲ្យធ្លាក់មករងរបួស ឬប៉ះពាល់ដល់អាយុជីវិត ។
ក្រោយមក កម្លាំងអន្តរាគមន៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកឧបករណ៍សង្គ្រោះ ហើយឡើងទៅចាប់ក្រៀកចុះមកក្រោម រួចផុតពីគ្រោះថ្នាក់ បន្ទាប់មកបានបញ្ចូនទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងដើម្បីបន្សាបគ្រឿងញៀនដល់រូបគេ ៕