Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច​ ឆ្មក់បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង​ឃាត់ខ្លួនអ្នកលេងនិងម្ចាស់ទីតាំងបានចំនួន៩នាក់

ព្រះសីហនុ៖​ កម្លាំងកងរាជអាវុធហត្ថ​ ខេត្តព្រះសីហនុ​ ឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់​ មួយកន្លែង​ ចាប់ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង​បានចំនួន​០៩នាក់
ប្រតិបត្តការណ៍បង្ក្រាបនេះធ្វើឡើងកាលពី​រសៀលថ្ងៃទី១២ខែ​តុលាឆ្នាំ២០១៩​ ​នៅចំនុច​ ក្រុម​១៨​ ភូមិ​០៣​ សង្កាត់​០១​ ក្រុងនិងខេត្តសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់​ខ្លួនចំនួន​០៩​នាក់រួមមាន​ ៖​ ទី០១,​ឈ្មោះ​ ហូយ​ លាងហេង​ ភេទប្រុសអាយុ​៣៤​ឆ្នំា​ មុខ​របរ​ ជាងសំណង់​ មានទីលំនៅ​ ក្រុម​ ១៨​ ភូមិ​ ០៣​ សង្កាត់០១​ ក្រុងនិងខេត្តព្រះសីហនុ​ ។
២​-ឈ្មោះ​ សេង​ ប៊ុនធី​ ភេទប្រុស​ អាយុ​២៧​ ឆ្នំា​ មុខរបរ​ បេីកបរអូប័រ​ មានទីលំនៅ​ ភូមិ​០៣​ សង្កាត់​ ៣​ ក្រុងព្រះសីហនុ​ ។
៣​-ឈ្មោះ​ លី​ ធា​ ភេទប្រុស​ អាយុ​ ៤០​ឆ្នំា​ ជនជាតិ​ ខ្មែរ​ មានទីលនៅ​ ក្រុម​ ១៨​ ភូមិ​៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។
៤-ឈ្មោះ​ សេង​ ជា​ ភេទ​ ប្រុស​ អាយុ​ ២៩ឆ្នំា​ ជនជាតិ​ ខ្មែរ​ មុខរបរ​ នេសាទ​ មានទីលនៅ​ ក្រុម​ ១៨​ ភូមិ​ ៣​ សង្កាត់​ ១​ ក្រុងព្រះសីហនុ​ ។
៥-ឈ្មោះ​ អុន​ ថុន​ ភេទប្រុស​ អាយុ​ ៤៥​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ រត់ម៉ូតូឌុប​ មានទីលំនៅ​ ​ ក្រុម​ ១៨​ ភូមិ​ ៣​ សង្កាត់​ ១​ ក្រុងព្រះសីហនុ​ ។
៦-ឈ្មោះ​ សេង​ ហួរ​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ គ្មាន​ មានទីលំនៅ​ ក្រុម​ ១៨​ ភូមិ​ ៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។
៧-ឈ្មោះ​ កែវ​ យៀត​ ភេទប្រុស​ អាយុ​ ៤២​ឆ្នាំ​ជនជាតិខ្មែរ​ មុខរបរ​ នេសាទ​ មានទីលំនៅ​ ក្រុម​១៨​ ភូមិ​ ៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។
៨-ឈ្មោះ​ អៀង​ ម៉ៅ​ ភេទប្រុស​ អាយុ​ ៥២​ ឆ្នាំ​ជនជាតិខ្មែរ​ មុខរបរ​ សំណង់​ មានទីលំនៅ​ ក្រុម​ ១៨​ ភូមិ​ ៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។
៩-ឈ្មោះ​ សោម​ ប៊ុនឡាយ​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ដឹកឥវ៉ាន់​ មានទីលំនៅ​ ក្រុម​ ១៨​ ភូមិ​ ៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ (ម្ចាស់ទីតាំងជល់មាន់)​។
សម្ភារៈដកហូតមាន៖​ មាន់ជល់​ចំនួន​៣ក្បាល-ម៉ូតូចំនួន​៣៦គ្រឿង​ -​ ជញ្ជីង​ ចំនួន​០១មួយ-​កៅអីចំនួន​២៧​កៅអី​ -​ មេអាប៉ោង​(​គ្រាប់)​ ចំនួន​០១គ្រាប់​ -​ តុអាប៉ោង​ ចំនួន​០១មួយ​ -ទូរ​ស័ព្ទចំនួន​១០គ្រឿង​ -​ បៀរចំនួន​១ហ៊ួ​ -ប្រាក់​​ដុល្លា​ចំនួន​ ៤៥៩ដុល្លា​ -​ ស៊ុមក្រុងមាន់​ចំនួន​២១​ស៊ុម​ -​ ប្រាក់រៀលចំនួន​២៤៩៥៧០០​រៀល​ ។

បច្ចុប្បន្ន​ ក្រុមអ្នកញៀនល្បែងទាំង៩នាក់​រួម​និងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់​ ៕