អាជ្ញាធរផ្អាកចរាចរណ៍នៅចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ចាប់ពីម៉ោង៩យប់ថ្ងៃទី១៤តុលាដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី១៥ខែ តុលាឆ្នាំ២០១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា អាជ្ញាធរនឹងបិទចរាចរណ៍ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅមហាវិថីព្រះមុន្នីវង្ស រយៈពេល៨ម៉ោង គឺចាប់ពីម៉ោង ៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង ៥ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា នៅអំឡុង ពេលដែលអាជ្ញាធរបិទចរាចរណ៍ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ ដើម្បីចាក់បេតុងជួសជុលផ្លូវនេះ បងប្អូនប្រជាពលរដ្ឋ នៅតែអាចធ្វើដំណើរតាមផ្លូវជាតិលេខ១ មកពីច្បារអំពៅនៅតែអាចចូលរាជធានីភ្នំពេញបាន ដោយបត់ស្តាំទៅតាមបណ្តោយផ្លូវព្រះនរោត្តម ៕