សមត្ថកិច្ចឃាត់ខ្លួនស្រី្តម្នាក់ករណីឆបោកប្រាក់ និងរំលោភលើទំនុកចិត្តតាមដីកា
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ជាប់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភលើទំនុកចិត្តយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ហេតុការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ។
ស្ដ្រីដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ប្ដីរបស់ស្ដ្រីរូបនេះ ឈ្មោះ អ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ជនរងគ្រោះបានរៀបរាប់ថា ឈ្មោះ ហេង សេដ្ឋាលីដា និងប្ដីឈ្មោះ អ៊ាង ម៉េងយូ បានខ្ចីលុយរបស់ខ្លួនជាង៧ម៉ឺនដុល្លារ លុះដល់ថ្ងៃកំណត់ត្រូវសងបែរជាគេចវេស ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជំនាញតែម្ដង។
នៅពេលនេះស្ដ្រីខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី៕