Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័បានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបាន ប្រជាពលរដ្ឋដេញចាប់បានក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ឌដៃម៉ាកអាយហ្វូន៧X ហើយក៏នាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន
ហេតុការណ៍បង្កឲ្យមានការភ្ញាកផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុបវត្តលង្កា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​

ជនសង្ស័យដែលឃាតខ្លួនបានមានឈ្មោះ ស៊ុន ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរ លក់បន្លែរ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនបាត់ មានឈ្មោះ វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត្យប្រាកដ រស់នៅម្តុំ ច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញជនរងគ្រោះជិះកង់បីឥណ្ឌា តាមបណ្តោយផ្លូវ ព្រះសីហនុ ទិសដៅពីកើតទៅលិច និងកំពុងតែចុកទូរស័ព្ឌអាយហ្វូន ៧X ។ លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់១២៥ ពណ៌ខ្មៅ ស៊េរី ២០១៨ មិនចាំស្លាកលេខមកពីក្រោយហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ឌបានសម្រេចក៏ត្រូវបានម្ចាស់ទាញមកវិញ បណ្តាលឲ្យដួលភ្លាមៗជនសង្ស័យដែលជាអ្នកបើកបានលើកម៉ូតូបើករត់បាត់ស្រមោល។
ជនសង្ស័យម្នាក់ដែលជាអ្នកឆក់បានងើបរត់តាមបណ្តោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវ២៧៨ក៏បោះទូរស័ព្ឌចូលក្រោមឡាន ហើយរត់ទៅមុខទៀត ទើបប្រជាពលរដ្ឋចាប់បានស្វាគមន៏ មួយដៃមួយជើងឡើងទ្រោមខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៏ ហើយក៏ចាប់វ៉ៃខ្នោះយកមកប៉ុស្តិ៏នគរបាលរដ្ឋបាល បឹងកេងកងទី១ ដើម្បីសួរនាំទើបដឹងថាឆក់នៅទឹកដីដូនពេញ ហើយសមត្ថកិច្ចបឹងកេងកងទី១ ក៏បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលចតុមុខ យកទៅសួរនាំបន្តនិងបានប្រគល់ទូរស័ព្ឌឲ្យទៅជនរងគ្រោះវិញផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញឃុំខ្លួន បណ្តោះអាសន្នរងចាំបញ្ចូនបន្តទៅតាមនិតិវិធីច្បាប់៕