Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ត្រូវរថយន្តបុក ស្លាប់នៅផ្លូវ៣៧១

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថត្រូវរថយន្តកាមរីបាឡែន បុក បណ្ដាលឲ្យស្លាប់យ៉ាង អាណោចអធម៌ ខណៈ ជិះម៉ូតូម្នាក់ឯងតាមបណ្ដោយផ្លូវ៣៧១
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង០២និង៤០នាទីរំលងអាធ្រាត ចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ក្បែផ្សាPC តាមបណ្ដោយផ្លូវ៣៧១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ ប៉ែន លីដា ភេទ ប្រុសអាយុ៣១ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ មានស្រុកកំណើតនៅភូមិតាដៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក QBIK ពណ៌ស ពាក់ស្លាកភ្នំពេញ1GZ-0719 ធ្វើដំណើរតាម បណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត ខណៈ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-8136 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿន មិនប្រយត្ន័ ក៏ជ្រុលចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសរង គ្រោះ ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកម៉ូតូខ្ទាតឆ្ងាយពីសពជនរងគ្រោះជាង២០ម៉ែត្រ ។
ប្រភពដ៏ដែលបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានព្យាយាមបើកគេច រហូត ដល់ផ្សារPC រួចទុករថយន្តចោលរត់គេចខ្លួន បាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញបានមកធ្វើកា រ វាស់វែងយករថយន្តនិងម៉ូតូទៅរក្សា ទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាត់ ដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី៕