ឃ្លាំងស្តុបសម្ភារះផ្ទះបាយមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈស្ទើទាំងស្រុង
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះឃ្លាំងស្តុបសម្ភារៈផ្ទះបាយមួយកន្លែងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩ នៅចំណុចភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ គង់ រដ្ឋា ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅភូមិកើតហេតុ ។
សមត្ថកិច្ចបន្តថា មុនដំបូងប្រជាពលរដ្ឋបានឃើញផ្សែងហ៊ុយចេញពីចំណុចឃ្លាំងកើតហេតុ ហើយបានបង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងបានចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់ចំនួន៩គ្រឿង ទើបរលត់ទៅវិញទាំងស្រុង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ចំពោះមូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងបានឆាបឆេះសម្ភារៈនៅក្នុងឃ្លាំងស្ទើទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ ៕