Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

សត្វព្រៃជាង៣០០គីឡូក្រាមត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បង្ក្រាបបាន

ព្រះសីហនុ៖​ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់​ សហការជាមួយ​ កម្លាំងអន្តរាគមន៍​បង្ក្រាបបទល្មើសសត្វព្រៃចល័ត​ នៃរដ្ឋបាល​ព្រៃឈើបានចុះបង្ក្រាប​ទីតាំងផ្ទះដែលឈ្មួញ​រក្សាទុកនៅ​សព្វព្រៃមួយកន្លែង​ ដកហូតបាន​ជាច្រើនប្រភេទ
ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាល​ពីកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី​១៧ខែតុលាឆ្នាំ២០១៩ នៅចំណុច​ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រត្តបត្តិការណ៍​នេះមានការចូលរួមពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស,អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE),មេភូមិបឹងរាំង, នគរបាលប៉ុស្តិរដ្ឋបាលឃុំសាមគ្គី, រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃខុសច្បាប់។
ជាលទ្ធផល​ កម្លាំងសមត្ថកិច្ចបាន​ ដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន​ ៖​ ទី១/ សាច់ជ្រូកព្រៃស្រស់=100kg
២/ ត្រគួតរស់=22kg
៣/ ត្រគួតងាប់=13Kg
៤/ កុកសំបកទំពាំងងាប់=15ក្បាល
៥/ អណ្តើកភ្នំរស់=82ក្បាល=87kg
៦/​អណ្តើកសោមឈ្មោលរស់128ក្បាល= 94kg
៧/អណ្តើកបិតមុខរស់៤ក្បាល=03.50kg
៨/ ពស់ចាន់តាម៉មរស់=03kg។

បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញបានចាត់ការបន្តតាមនិតិវិធីច្បាប់៕