Friday, November 22, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ទូរស័ព្ទ OPPO Reno 2 និង Reno 2F បង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារទូរស័ព្ទកម្ពុជា ជាមួយតំលៃសមរម

ក្រោយពីធ្វើការពញាក់អារម្មណ៍ដល់អតិថិជន នឹងអ្នកគាំទ្ររបស់ខ្លួន ជាច្រើនសប្តាហ៍រួចមក កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO បានសម្រេចចិត្តដាក់សម្ពោធជាផ្លូវការ នូវផលិតផលដ័ថ្មីស្រឡាងរបស់ខ្លួនចំនួន២ម៉ូដែល គឺអប់ប៉ូ រ៉េណូធូ(OPPO Reno 2 )និង អប់ប៉ូរ៉េណូ ធូអេហ្វ (OPPO Reno 2F)និងឧបករណ៍អេឡិចត្រូវនិច អប់ប៉ូ ជាច្រើនប្រភេទទៀត នៅលើទីផ្សារប្រទេសកម្ពុជា  ហើយដែលពិធីនេះ បានធ្វើឡើង នៅសណ្ឋាគារ ហ្គាឌិនស៊ីធី(Garden City Hotel) ដោយមានការចូលរួម ពីអាជីវករជាតំណាងចែកចាយ និងដៃគូ ពាណិជ្ជកម្មរបស់អប់ប៉ូ មកពី២៥ខេត្តក្រុងទូទាំងប្រទេស ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ តារាកិតិ្តយស ឯកអគ្គរាជទូតសុឆន្ទៈ (Brand Ambassadors),ក្រុមម្ចាស់ហាង,អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអ្នកជំនាញថតរូប ដែលជាដៃគូរសហការដ៏ជិតស្និត និងយូរអង្វែង របស់ OPPO សរុបជាង១ពាន់នាក់។ ជាមួយនេះ ក៏មានការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសបុកផេកផ្លូវកា ររបស់ OPPO ផងដែរ។

ជាមួយនិងការតាំងបង្ហាញ និងណែនាំដល់ដៃគូចែកចាយ និងពាណិជ្ជកម្មរបស់ខ្លួន ក្រុមហ៊ុន អប់ប៉ូ ក៏បានប្រកាស ទទួលកម្មង់ទុកមុនជាផ្លូវការ(Free Order)នូវផលិតផល កំពូលស្មាតហ្វូនស៊េរីថ្មី ទាំងពីរម៉ូឌែលព្រមៗគ្នា ចាប់ពីថ្ងៃទី១៨ ខែតុលានេះតទៅ ក្នុងនោះទូរស័ព្ទអប់ប៉ូរ៉េណូធូ( OPPO Reno2) មានតម្លៃត្រឹមតែ $599 ដុល្លារអាមេរិច,និង OPPO Reno​​2 F តម្លៃត្រឹមតែ $369 ដុល្លារ ដែលមានជម្រើស ពណ៌ខុសៗគ្នាយ៉ាងស្រស់ស្អាត។

បើតាមការបង្ហាញរបស់អ្នកជំនាញ ក្រុមហ៊ុនអប់ប៉ូ រ៉េណូ ធូ (OPPO Reno2) ជាស្មាតហ្វូនថ្នាក់ ខ្ពស់ តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់ ដែលកើតចេញ ពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនាបែបហៃសូ( High Show) និងទាន់សម័យកាលជាងមុន ដែលបានភ្ជាប់ ជាមួយ នឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់អាម៉ូឡេត (AMOLED) កញ្ចក់អ៊ីស្រ៊ី( E3) ការពារចំណាំងពន្លឺ បំពាក់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់កម្រិតសុវត្ថិភាព ដែលធ្វើឲ្យអ្នកប្រើប្រាស់អស់ កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី។ទូរសព្ទ័នេះ មានកាមេរ៉ាមុខបង្កប់ខ្លួនបែប បញ្ឆិត ទំហំមេហ្គាភិចសែល(16MP)មានកាមេរ៉ា ក្រោយ ៤គ្រាប់,កាមេរ៉ាទី2 ទំហំ8MP ,កាមេរ៉ាទី៣ ទំហំ 13MP និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP

ចំណែកឯ អប់ប៉ូរ៉េណូធូអេហ្វ( OPPO Reno2 F) មានការរចនា នឹងបំពាក់កាមេរ៉ាក្រោយ4 គ្រាប់ ផ្ទៃម៉ាស៊ីនរាបស្មើមិនងាយសឹកឡេន និងថាមពលថ្ម ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2ដែរ និងមាន កម្លាំងថាមពលថ្មទំហំធំ រហូតដល់ទៅ ៤០០០ mAh អាចមើល វីដេអូបាន១៣ម៉ោង ស្តាប់ តន្ត្រីបាន៣១ម៉ោង និង លេងហ្គេមបាន ៨ម៉ោង ដោយគ្មានការរអាក់រអួល និងមានចំនួន២ព័ណ។

OPPO ជាក្រុមហ៊ុន ដែលមានតំណាងចែកចាយច្រើនជាងគេ ដែលចំនួននេះ ធ្វើឲ្យ OPPO បានក្លាយ ជាក្រុមហ៊ុនឈានលំដាប់ថ្នាក់លេខ១នៅកម្ពុជា បន្ទាប់ពីមានវត្តមានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ហើយវត្តមានអប់ប៉ូជាបន្តបន្ទាប់នេះ បានឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ ទំនើបៗរបស់ខ្លួនប្រកបដោយគុណភាពខ្ពស់នៃស្មាតហ្វូនរបស់ OPPO គ្រប់ស៊េរី ជាពិសេសស្មាតហ្វូន ជំនាន់ថ្មីទាំងពីរម៉ូឌែល ដែលមាន OPPO Reno2 និង Reno2 F