សាហាវណាស់! នគរបាលខេត្តកណ្តាលម្នាក់វៃប្រពន្ធមិនទាន់រៀបការ រលូតកូនត្រូវនាងដាក់ពាក្យបណ្ដឹង
ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់មានឈ្មោះ ជិន ជឿន ដែលគេដឹងថា បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក បានរងការចោទប្រកាន់ពីស្ត្រីម្នាក់ថាប្រើអំពើហឹង្សាលើរូបនាងរហូតរបួសធ្ងន់ (រលូតកូន)ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ នៅក្បែរអូតែលភ្នំពេញ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះនិងដើមបណ្តឹងមានឈ្មោះ ស.ស.ល អាយុ២៦ឆ្នាំបានអោយដឹងថា រូបនាងបានទៅដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ហើយសមត្ថកិច្ចជំនាញទទួលពាក្យបណ្តឹងហាក់បីដូចជា ព្រងើយកណ្តើយក្នុងការជួយរកយុត្តិធម៌ជូននារី ជនរងគ្រោះនឹងទារកត្រូវបានស្លាប់បាត់បង់ជីវិតចេញពីផ្ទៃម្តាយ(រលូតកូន ) បាត់ទៅហើយ ។
បេីយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានបញ្ជាក់ថា នាងខ្ញុំឈ្មោះ ស.ស.ល អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្ន ភូមិសុក្រុំជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាន់អត្តសញ្ញាណបណ្ណ័ សញ្ជាតិខ្មែរ លេខ២៥០២២០៨០១ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។
នារីរងគ្រោះ រៀបរាប់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ តែមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេីនាងបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ។ នារីរងគ្រោះ ស្នេីសុំលោកស្នងការដ្ឋាននគរបាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ។
ទោះជាយ៉ាងណាករណីនេះគេហទំព័រ(កោះប៉ែន )មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីឈ្មោះ ជិន ជឿន ជាមន្ត្រីនគរបាលកំពុងរងការចោទប្រកាន់នៅឡើយទេ ហើយចំពោះចំណាត់ការផ្លូវច្បាប់ទៅមន្ត្រីរូបនេះក៏មិនទាន់ដឹងថា លោកស្នងការនគរបាលខេត្តកណ្តាលនឹងចាត់វិធានការបែបណានៅឡើយដែរ ដោយក្រុមការងារយើងកំពុងតាមដានបន្តទៀតផងដែរ៕