Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសចូលកោសជប់ ថានារីម៉ាស្សាលួច​ដូរ​លុយពិតដាក់លុយក្លែងក្លាយឆោឡោផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖​ បុរស​ម្នាក់ឆោឡោចោទប្រកាន់ថា​នារី​ ម៉ាស្សាបានបន្លំដូរលុយពិតដាក់លុយក្លែង​ក្លាយ​ បង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​​ជាង១២​ រំលងអាធ្រាត្រចូ​ល​ថ្ងៃទី​២២​ខែ​តុលា​ឆ្នាំ​២០១៩​ ខណៈបុរសរូបនោះនិងបក្ខពួក២នាក់​ទៀតបានចូលទៅ​ កោសជប់​ នៅ​ហាងម៉ាស្សា​ កោសជប់​ មួយកន្លែង​ សីហោ​ (​៧៧៧៧​)នៅក្បែស្ពានអាកាសស្ទឹងមាន​ជ័យ​ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួល​គោក​ ។

​ បុរស​ដែលចោទថានារីម៉ាស្សាបន្លំ​ដូរ​លុយ​ មាន​ឈ្មោះ​ សេក​ សោម​ អាយុ​៣៧ឆ្នាំ​ មុខ​របរ​ បេីក​រថយន្ត​ ស្នាក់នៅ​ម្តុំ​ ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ សង្កាត់​ស្ទឹង​មានជ័យ​១ខណ្ឌ​មានជ័យ​ ចំណែក​បក្ខពួក២នាក់ទៀតមិន​បានស្គាល់ឈ្មោះនោទេ ។
ដោយ​ឡែក​នារី​ម៉ាស្សា​ ដែល​ត្រូវ​បុរសចោទ​ ថា​ បន្លំដូរ​លុយរបស់ខ្លួននោះសុំមិនបញ្ចេញឈ្មោះ ។

​បើតាម​សម្ដី​ បុរស​ដែលចូលកោសជប់ហើយ​ត្រូវគេលួចដូរលុយ​បានអោយ​ដឹង​ថា​មុន​កេីត​ហេតុ​ ពួកគាត់​មានគ្នា​៣នាក់​ប្រុស​ៗ​ ដោយ​រូបគាត់មាន​លុយ​ ដុល្លារ​ចំនួន​៥០០ដុល្លារ​ សុទ្ធ​តែ​ក្រដាស​១០០ដុល្លារនិង​លុយ​ខ្មែរ​មួយ​ចំនួន​​ បាន​នាំ​គ្នា​ចូល​ទៅ​ ម៉ាស្សា​កោស​ជប់​នៅ​ហាង​ខាង​លើ​ ដោយចូលក្នុង២នាក់​បន្ទប់ផ្សេងគ្នានិងម្នាក់​ទៀតនៅក្រៅ​ លុះ​ពេល​នោះ​​រូប​គាត់​ ត្រូវ​នារី​ ​ដែលម៉ាស្សា​ អោយ​រូប​គាត់​ដោះ​ ខោអាវ​ចេញ​ ហើយដេកផ្កាប់​មុខ​ ដេីម្បី​ជប់​ខ្យល់​ ខណៈពេល​រូប​គាត់​ កំពុង​តែ​ដេកផ្កា​ប់​មុខ​ នារី​ជាដៃគូ​ បាន​ស្រែក​ហៅ​នារី​ ម្នាក់​ទៀត​ អោយ​យក​កែវ​ជប់​មកបន្ថែម​ ហេីយ​ពលនារី​ម្នាក់​ទៀត​បានចូល​មក​រូប​គាត់​​​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ​ លុះ​មួយ​សន្ទុះ​រូប​គាត់​មាន​ការ​សង្ស័យ​ ក៍ទាញខោ​ រួច​ឆែក​ការ​បូប​មើលស្រាប់តែឃើញលុយ​ក្លែងក្លាយ​ចំនួន​២០៩ដុល្លារ​ មកនៅ​ក្នុង​កាបូប​របស់​គាត់​ ទេីប​រូប​គាត់​ដឹង​ថា​ មានគេ​លួច​ដូរ​លុយ​ក៏ឆោ​ឡោតែម្ដង​ ។

​ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកសួរ​នាំហើយនារីម៉ាស្សាបានឆ្លើយ​បដិសេធថែម​ទាំង​ ​ហ៊ាន​ស្បថ​ ថា​មិន​បាន​លួច​ដូរ​លុយ​ របស់​ភ្ញៀវ​នោះ​ទេ​ និងបានប្រកែងគ្នាទៅវិញទៅមក​ ទើបសមត្ថកិច្ច​ហៅ​ទៅ​ ធ្វើ​ការ​សាក​សួរ​ និង​ សម្រប​សម្រួល​នៅ​ប៉ុស្តិ៍​នគរបាល​ បឹង​សាឡាង​ ដោយ​ខាង​បុរស​ សុំអោយ​សមត្ថកិច្ច​ ធ្វើ​ការ​អប់រំ​ កុំ​អោយ​ទី​តាំង​ខាង​លើ​ ធ្វើ​បៀបនេះជាបន្តទៀត៕