ប្រជាពលរដ្ឋ១៨នាក់ទៀតហើយពុលនំបញ្ចុក
តាកែវ ៖ មានការភ្ញាក់ផ្អើល ករណីប្រជាពលរដ្ឋ ចំនួន១៨នាក់ បានពុលនំបញ្ចុកបណ្ដាលឲ្យវិលមុខក្អួតចង្អោ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ នៅចំណុចភូមិក្រាំងលាវ ឃុំក្រាំងលាវស្រុកបាទី ខេត្តតកែវ ។
បើយោងតាមការបញ្ជាក់ពី លោក ភួន ឈីម អភិបាលស្រុកបាទី បានដឹងថា ប្រជាពលរដ្ឋ ចំនួន១៨នាក់បានពុលនំបញ្ជុក បណ្ដាលឲ្យក្អួតចង្អោ ក្នុងនោះមាន-ស្រី១២នាក់ - កុមារ៦នាក់ ។
ប្រភពបន្តថា ភ្លាមៗជនរងគ្រោះទាំងអស់ត្រូវបានអាជ្ញាធរបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាទី ដើម្បីជួយសង្រ្គោះ តែមិនបណ្ដាលឱ្យនរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
លោក អភិបាលស្រុកបាទី បានបន្តទៀតថា ចំពោះមូលហេតុនៃការពុលនំបញ្ចុកនេះ គឺបណ្ដាល មកពីពួកគាត់ហូបនំបញ្ចុក មីងម្នាក់ដែលគាត់តែងតែរែកលក់ តាមផ្លូវ នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ជារៀងរាល់ថ្ងៃប៉ុន្តែ ចំពោះមូលហេតុច្បាស់លាស់នៃការពុលនេះ លោកមិនទាន់កំណត់បាននៅឡើយទេ៕