Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះចំនួន២ខ្នងនិងតូបលក់ដូរមួយ​ ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង​ និង​ តូបលក់ដូរមួយត្រូវបាន​អគ្គិភ័យឆាបឆេះទាំង​ស្រុង​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះបាន​កើតឡើងកាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ នៅចំណុច​ភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក​ ខេត្តកំពង់ធំ

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះទី១​-មានឈ្មោះ សួន សុវណ្ណរិទ្ធ ភេទប្រុស​ អាយុ៥៧​ឆ្នាំ ផ្ទះធ្វើអំពីឈើដំបូលប្រក់ក្បឿង ជញ្ជាំងក្តា មានទំហំ០៦មx០៧ម​,ឆេះអស់ទាំងស្រុង។
ផ្ទះទី២-ម្ចាស់ឈ្មោះ គង់ ឆេងអ៊ីម ភេទស្រី អាយុ៨៧ឆ្នាំ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា,ទំហំ០៧x១២ម,ឆេះទាំងស្រុង​ និង​ តូបមួយធ្វើអំពីស័ង្កសី ទំហំ០៣មx០៣ម ឆេះអស់ទាំងស្រុង ។

សមត្ថកិច្ចបន្តថា​ ហេតុការអគ្គីភ័យនេះកម្លាំង​ជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់​១,រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរ​បាលខេត្តកំពង់ធំ១គ្រឿង-២,រថយន្តពន្លត់​អគ្គីភ័យ​ របស់​ អធិការនគរបាលស្រុកបារាយណ៍​១គ្រឿង-​៣,រថយន្តពន្លត់អគ្គីភ័យ​ របស់​ អធិការដ្ឋាន​នគរបាលស្រុកសន្ទុក១​គ្រឿង-៤,រថយន្ត​ពន្លត់អគ្គីភ័យ​ របស់​ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាមចំនួន០១គ្រឿង​ ដោយអន្តរាគមន៍បាញ់​ពន្លត់រហូតដល់៤ទៀបភ្លឺទើប​ រលត់​ សរុប​អស់​ទឹក​២៨ម៉ែត្រគូប​ ។

សមត្ថកិច្ច​ ​បានសន្និដ្ឋាន​ បឋមថា​ មូលហេតុ​គឺ​ បណ្ដាលមកពី​ ឆ្លងចរន្តអគ្គីសនី​ ទើបឆាបឆេះ​បង្កទៅជាអគ្គីភ័យតែម្ដង​ ប៉ុន្តែមិនបណ្ដាលឲ្យ​មានមនុស្សរងរបួសនោះទេ​ គ្រាន់តែខូច​ខាតផ្ទះចំនួន២ខ្នងតូបលក់ដូរមួយ​ និងទ្រព្យ​សម្បត្តិ​ មួយចំនួនធំ​ ៕