ឆក់ទូរសព្ទ័ដៃបានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចដេញចាប់បានវាយខ្នោះ
ភ្នំពេញ៖ ក្រុមចោរវ័យក្មេង២នាក់ធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃពីបុរសម្នាក់ បានសម្រេចរួចព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ដេញចាប់បានភ្លាមៗវាយខ្នោះយកមកសួរនាំហេតុការណ៍ភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១-មានឈ្មោះ ព្រែង សំភី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ អ្នកជិះពីក្រោយឆក់។
ទី២- ឈ្មោះ គា ធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដឹកទឹកកក ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ អ្នកបេីកម៉ូតូ។ ចំណែកជនរងគ្រោះមានឈ្មោះ ងួន វ៉ាន់ថន ភេទប្រុសអាយុ ៤៥ឆ្នាំមុខរបរ មន្ទ្រីរាជការ ស្នាក់នៅ បុរីពិភពថ្មី កំបូល១ ភូមិស្ងួនពេជ្រ សង្កាត់ កន្ទោក ខណ្ឌកំបូល ។
បើតាមសម្តី បុរសរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីលិចទៅ កេីត ខណៈមកដល់ចំណុច កើតហេតុគាត់ក៏បានលេីកទូរស័ព្ទមកចុចនិយាយ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយលូកដៃឆក់យកទូរស័ព្ទរបស់គាត់បានសម្រេចរួចជិះគេចសំដៅមករង្វង់មូលចោមចៅ ភ្លាមៗនោះ រូបគាត់ក៏បានស្រែកចោៗហើយជិះម៉ូតូដេញតាមពីក្រោយ ក៏បានជួបជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងដោះស្រាយចរាចរណ៍នៅក្បែរនោះ ជួយប្រកាស់តាមវិទ្យុទាក់ទង ជាបន្តបន្ទាប់ ទើបកម្លាំង អន្តរាគមន៍ពិសេសខណ្ឌបានចេញចែកផ្លូវគ្នា រកជនសង្ស័យ តាមភិនភាគស្រាប់តែប្រទះ នៅខាងកេីតផ្សារព្រៃទា ក៏ដេញចាប់បានយកមកធ្វើការសួរនាំ និងដកហូត ម៉ូតូមួយគ្រឿងម៉ាកហុងដា សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-3734 ដែលជាវត្ថុតាងក្រុមជនសង្ស័យជិះធ្វើសកម្មភាព ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាននគរបាល នៃអធិការខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។ ចំណែកទូរស័ព្ទសមត្ថកិច្ចកបានប្រគល់ជួនជនរងគ្រោះវិញផងដែរ៕