សង្វៀនជល់មាន់និងអាប៉ោងនៅឃុំទន្លេបិទស្រុកត្បូងឃ្មុំសមត្ថកិច្ចមិនបង្ក្រាប
ត្បូងឃ្មុំ៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង ស្ថិតនៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាង អាណាធិបតេយ្យដោយមិនមានការបង្ក្រាបពីសំណាក់ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សង្ស័យ តែត្រូវរ៉ូវគ្នាហើយមើល ។
បើតាមប្រភពសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង មួយនេះ ឈ្មោះ ហាន ។
ប្រភពបន្តថា ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះបានបើកលេងជាយូមកហើយ ដោយមិនខ្លាចញញើត និង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឡើយ ហើយក៏មិនដែលឃើញមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចនោះដែរ ប្រហែលជាមានអ្នកនៅពីក្រោយខ្នងធំហើយ មើលទៅ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅឃុំទន្លេបិទ ពួកគាត់បាននិយាយថា ជារៀងរាល់ថ្ងៃតែងតែឃើញក្រុមអ្នកញៀនល្បែងមកពីជិត ឆ្ងាយ គគ្រឹក គគ្រេង មានទាំងឡាន ម៉ូតូ ស្ពាយនិងយួកន្ត្រក់មាន់ទៅលេងដូចគេហែកឋិនអញ្ចឹង ហ៊ោកញ្ជ្រៀវលាន់រំពងហាក់បីដូចមិនខ្វល់អ្វីឡើយ និងបានភ្នាល់ដាក់លុយក្នុងមួយគូរៗ រាប់រយរាប់ពាន់ដុល្លាឯណោះ ។
ប្រជាពលរដ្ឋសម្ដែងនូវការព្រួយបារម្មណ៍និងបានស្នើសុំ លោក ប៉ែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំមេត្តាមានវិធានការចាត់កម្លាំងជំនាញ ចុះបង្ក្រាប ល្បែងសុីសងខុសច្បាប់នេះផង ព្រោះចោរលួច ឆក់ ប្លន់ វាកើតចេញពីល្បែងសុីសងនេះឯង ។
គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។ ហើយបើមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័និងកាងល្បែសុីសងត្រូវមានវិធានការតាមផ្លូវច្បាប់ ៕