Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បាញ់សម្លាប់បងថ្លៃ រំសាយគំនុំជាង ១០ឆ្នាំ​មុន​រួចដើរចូលប៉ុស្ដិ៍ខ្លួនឯង

ភ្នំពេញ៖ បុរសជាគ្រូបង្រៀននៅវិទ្យាល័យពងទឹកម្នាក់​ ត្រូវប្អូនថ្លៃបាញ់សម្លាប់នៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលា​ម៉ោងជិត១១ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩​នៅចណុចផ្លូវឌឿងហែម កែងផ្លូវ២៧១ ខាង​ក្រោយផ្ទះសំណាក់​ ក្អម​សំណាង​ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅផ្ទះ N77H ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកឯជនរងគ្រោះឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យា​ល័​យពងទឹក ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលធ្វើសកម្មភាពជនដៃបានហៅបងថ្លៃទៅហូបស្រាបៀរ​ហើយសង្ឈឹមថា លើកលែងគំនុំក្នុងចិត្ត ប៉ុន្តែបងថ្លៃរូបនោះ នៅតែនិយាយពាក្យសម្តីមិនល្អលើខ្លួនដដែលទើបខ្លួនទ្រាំមិនបានក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង។
បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់បងថ្លៃខ្លួន​រួចហើយ ជនដៃដល់បានជិះម៉ូតូទៅសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣។

ជនដៃដល់បានចូលសារភាពនៅចំពោះសមត្ថកិច្ច ដោយអះអាងថា មូលហេតុដែលខ្លួនបាញ់បងថ្លៃបែបនេះ ព្រោះមានគំនុំពាក្យសម្តីជាង ១០ឆ្នាំមកហើយ និងមានសម្ពាធពីខាងគ្រួសារ ។ ហើយខ្ញុំហៅគាត់ហូបស្រាបៀរមួយកំប៉ុងទៅខ្ញុំថា ខ្ញុំលើកលែងឲ្យគាត់ ប៉ុន្ដែគាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត»។

ក្រោយពេលចូលសារភាពរួចហើយនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ ទៅកន្លែងធ្វើសកម្មភាពឃាតកម្ម ដើម្បីស្វែងរកកាំភ្លើងសម្រាប់ធ្វើសម្មភាពនៅក្នុងផ្ទះនោះដែរ សមត្ថកិច្ចបានរកឃើញក្រដាស A4 មួយផ្ទាំង ដែលជនសង្ស័យសរសេរជាអក្សរធំៗថា «ធ្វើអ្វីមិនចេះថ្នមដៃ ប្រយ័ត្នផុតលលាដ៍ក្បាល»។

ក្រោយពលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣វិញ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕