មេប៉ុស្តិ៍នាគរបាលសង្កាត់ទឹកបាញ់សម្លាប់ខ្លួនឯងសង្ស័យមានវិបត្តិក្នុងគ្រួសារ
បន្ទាយមានជ័យ៖ នាយប៉ុស្តិនគរបាលសង្កាត់ទឹកថ្លា បានធ្វើអត្តឃាតបាញ់ខ្លួនឯងស្លាប់យ៉ាងអាណោច អធម៌
ហេតុការនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦តុលាឆ្នាំ២០១៩នៅចំណុចផ្ទះរបស់ជនរងគ្រោះក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សពជនរងគ្រោះឈ្មោះ ប៊ូ រិទ្ធី ភេទប្រុសអាយុ៣៥ឆ្នាំ មុខងា នាយប៉ុស្តិ៍ នគរបាលសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រស់នៅភូមិ ឃុំកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្ដាលមកពីមានវិបត្តិក្នុងគ្រួសារ ហើយជនរងគ្រោះបានយកកាំភ្លើងខ្លីម៉ាកK54 បាញ់ក្បាលខ្លួនឯងបណ្ដាលអោយស្លាប់នៅក្នុងថ្លុកឈាមតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យនិងកំណត់ហេតុរួចប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕