សង្ស័យតូចចិត្តនិងជំងឺប្រចាំកាយ កូនមិននៅផ្ទះ ចង.កសម្លាប់ខ្លួន
ភ្នំពេញ៖ អាសូរ! បុរសវ័យចំណាស់ម្នាក់ត្រូវបានកូនយកមកមើលថែ និង ព្យាបាល ជម្ងឺ ស្រាប់តែកូនមិននៅផ្ទះ ចង.កសម្លាប់ខ្លួននៅនិងកាំជណ្ដើរផ្ទះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
បើតាមសម្ដីស្ត្រីឈ្មោះ ឈុំ សុខណា ត្រូវជាកូនប្រសាររបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អ៊ុក ប៊ុណ្ណារ៉ាឌី ភេទប្រុសអាយុ៥៥ ឆ្នាំស្នាក់នៅផ្ទះកើតហេតុ ហើយផ្ទះរបស់ជនរងគ្រោះនៅឯខេត្ដកណ្ដាល ។
ស្ត្រីដដែលបានបន្ដ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ រូបគាត់និងប្ដីបានទៅផ្ទះឪពុកនៅខេត្ដកណ្ដាល ហើយបាននាំគាត់មករស់នៅផ្ទះរបស់ខ្លួននៅចំណុចភូមិកើតហេតុ រយៈពេល១ខែ ដើម្បីព្យាបាលជម្ងឺលើសឈាមរបស់គាត់ដែលឈឺអស់រយៈពេលជាង១ឆ្នាំមកហើយដោយសារផ្ទះនៅជិតមន្ទីរពេទ្យ លុះនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃកើតហេតុខ្លួនជាកូនប្រសារនិងប្ដីជាកូនបង្កើតបាននាំកូនទៅមន្ទីរពេទ្យក្បែរផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែមានអ្នកជិតខាងតេទូរស័ព្ទទៅប្រាប់ថា ឪពុកក្មេកបានចង.កសម្លាប់ខ្លួននៅក្រោមកាំជណ្ដើរស្លាប់បាត់ហើយ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យមកពិនិត្សសពហើយក៏ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី ៕