Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាណិត! នាយក្រិនជួបទុក្ខធំត្រូវប្រពន្ធផិតក្បត់

ភ្នំពេញ៖ អាណិតខ្លាំងណាស់​!​ តារាកំប្លែង ល្បីឈ្មោះ​ មាឌតូចល្អិត នាយ(ក្រិន) ជួបទុក្ខធំ​ ឈឺចាប់ពេញដើមទ្រូង​ទ្រាំលែង​ បានក៏​សម្រេចចិត្តលាតត្រដាង រឿងផិតក្បត់របស់ប្រពន្ធខ្លួន ជាសាធារណៈ តាមបណ្ដាញសង្គមបង្កការភ្ញាក់ផ្អើលដល់មហាជន។

ហេតុការណ៍នេះភ្ញាក់ផ្អើល​ កាលពីថ្ងៃទី២៩​ខែតុលាឆ្នាំ២០១៩​ បន្ទាប់ពីនាយក្រិនបាន​សរសេរនៅលើបណ្ដាញសង្គម​ ហ្វេសប៊ុក​របស់ខ្លួនថា​ ៖ ប្រពន្ធរបស់លោកបានផិតក្បត់រូបលោកម្តងហើយ​ម្តងទៀត។
តារាកំប្លែងដែលធ្លាប់ទទួលបានការកោត​សរសើររឿងបានប្រពន្ធស្រស់ស្អាតវ័យក្មេង​សាច់សខ្ចី​ នាយក្រិនហាក់លែងស្ទាក់ស្ទើរក្នុងការទម្លាយរឿងរ៉ាវផ្ទៃក្នុងគ្រួសារទៀត​របស់ខ្លួនទៀតហើយ ដោយសារតែលោក​ស៊ូទ្រាំបៀមទុក្ខជាច្រើនលើកច្រើនសារ មក​ជាយូរហើយ​ តែសណ្ដានប្រពន្ធមិនព្រមកែ​ខ្លួននៅតែបន្តប្រព្រឹត្តិលួចលាក់ស្នេហាផិតក្បត់លោកដដែល,,,។
យោងតាមគណនីហ្វេសប៊ុករបស់នាយក្រិន ដែលលោកបង្ហោះភ្ជាប់ជាមួយរូបថតកូនៗ​ បាន​សរសេរថា«ស៊ូនៅជាមួយប៉ាស្រវា​ឱប​បង ម៉ាក់ផិតប៉ាម្តងហើយម្តងទៀត កូនជូនពរ​ម៉ាក់សុខផ្លូវកាយ»។
ពាក់ពន្ធ័និងករណីនេះ​ ទោះបីនាយ​ ក្រិន​ មិនទាន់បញ្ចេញសាច់រឿងប្រពន្ធក្មេង មានប្រុសថ្មីឲ្យបានលម្អិតក្តីតែនាយក្រិនបាន​បង្ហោះពី​ភាពឈឺចាប់និងអាណិតអាសូរកូនៗជាពន់ពេក​ធ្វើឲ្យ​មហាជន​ ទូទៅដែលតែងតែ​ទ្រាំទ្ររូបលោក​ មានការអាណិតអាសូរ​ឥត​គណនា​ ។

គិតទៅរឿងរ៉ាវ​ ជីវិត​ ស្នេហា​ នៅក្នុងសង្គមបច្ចុប្បន្ន ពិតជាពិបាកស្មាន​ ចិត្តមនុស្សយើងម្នាក់ៗមែន​ ការស្រលាញ់ពិតជាមិនមាន​ព្រំដែនឡើយ​ ។

ជុំវិញនិងរឿងរ៉ាវ​ ស្នេហា​ ប្ដីប្រពន្ធ​តារាកំប្លែង​ ​ល្បីឈ្មោះ​ នាយក្រិន​ បែកប្រេះឆាពី​គ្នានេះ​ អង្គភាព​ សារព័ត៌មាន​ (​ កោះប៉ែន​ )យើងមិន​ទាន់សុំការបញ្ជាក់ពី​ នាយក្រិន​ និង​ ប្រពន្ធ​បាននៅឡើយទេ​ ! ព្រោះមិនមានលេខទូរសព្ទ័​ អង្គភាពយើងរងចាំភ្លឺពីនាយក្រិននិង​ប្រពន្ធរាល់ម៉ោងធ្វើការ​ ៕