យុវជនម្នាក់បង្ហោះសារ! សូមបងប្អូនប្រុងប្រយត្ន័ មានសុីវិលមួយក្រុមចាប់មនុស្សវាខ្នោះធ្វើសុីឆៅៗ
ភ្នំពេញ៖ តើវាជារឿងពិតទេ ? ដែលយុវជនម្នាក់បានឡាយវីដេអូ រៀបរាប់ ពីបញ្ហាការព្រួយបារម្មណ៍ សុខសុត្ថិភាពរបស់ខ្លួនផ្ទាល់និងសាច់ញាតិព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀតដែលមានមនុស្សមួយក្រុម បានធ្វើស៊ីឆៅៗតែម្តងនៅម្តុំបឹងកក់ ខណៈដែលធ្វើដំណើរឆ្លងកាត់ទីនោះ ។
ការបង្ហោះសារវីដេអូ នេះបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ តាមរយៈ គណនីហ្វេសប៊ុកមួយមានឈ្មោះថាVisal Peth បន្ទាប់ពីត្រូវបានជនមួយក្រុម ធ្វើស៊ីមិត្តភក្តិរបស់គាត់ អស់២៥០០ដុល្លារ ។
នេះបើយោងតាមការបញ្ជាក់ របស់ម្ចាស់គណនីហ្វេសប៊ុក Visal Peth បានអោយដឹងថា”អត់ដែលចេញវីដេអូទេថ្ងៃនេះចង់ចែករំលែកបទពិសោធន៍មិត្តរួមការងារម្នាក់ត្រូវគេធ្វើសុីនៅបឹងកក់អស់2500$សូមបងប្អូនអ្នកដេីរឬជិះម៉ូតូតាម ផ្លូវនោះមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា”។
មិនតែប៉ុណ្ណោះនៅក្នុងវិដេអូនោះ យុវជនដែលជា ម្ចាស់គណនី ហ្វេស ប៊ុកដដែលក៏បានធ្វើការស្នើរសុំដល់ លោកស្នងការនគរបាល រាជធានីភ្នំពេញ និងមន្រ្តីថ្នាក់ក្រោមទាំងអស់ មេត្តាជួយដល់ប្រជាពលរដ្ឋក្រីក្រផង ។ សូមលោកស្នងការមេត្តាជួយធ្វើការត្រួតពិនិត្យចំពោះរឿងរ៉ាវទាំងអស់នេះផងទាន ព្រោះនេះគឺជាក្តីបារម្ភរបស់ប្រជាជន៕