ហួសចិត្តនិងនគរបាលប៉ុស្តិស្ទឹងមានជ័យ១ ចោរឆក់ក្បែគោលដៅប្រចាំការមិនជួយអន្តរាគមន៍
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ដែល កំពុងជិះលេីPassapបានសម្រេច រួចជិះគេចបាត់ ភ្លាមៗអ្នករត់កង់បីបានទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមាន ជ័យ១ ដែលប្រចាំការនៅមុខវត្តស្ទឹងមានជ័យ ក្បែកន្លែងកើតហេតុ បែជា នគរបាលប្រាប់ថា មិនមែនទឹកដីគាត់ទេ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ លាង វណ្ណះ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បើតាមសម្តី ជនរងគ្រោះបានឲ្យដឹងថា មុនកេីតហេតុរូបគាត់មិត្តស្រី បានជិះPassap មកពីម្តុំស្ពានជ្រោយចង្វារបំណងទៅផ្ទះនៅម្តុំផ្សារស្ទឹងមានជ័យ លុះជិះមកដល់ ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីមិនចាំស្លាកលេខមកពីក្រោយ ហើយធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ អាយហ្វូន7 plus ពីដៃរបស់បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។
រីឯសាក្សីអ្នករត់កង់បីមួយគ្រឿងទៀតដែលឃេីញហេតុការបានអោយដឹងថាបន្ទប់ពីកើតហេតុភ្លាមៗគាត់បានទៅប្តឹង នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដែលប្រចាំការនៅមុខវត្តស្ទឹងមានជ័យ ដែលនៅក្បែកន្លែងកេីតបែជា នគរបាលប្រាប់ថាមិនមែនទឹកដីគាត់ទេ។
ក្រោយពេលកេីតហេតុជនរងគ្រោះបានត្រឹមតែឈរ ស្តាយទូរស័ព្ទដែលទេីបនិងទិញបាន៣ថ្ងៃ បន្ទាប់មកដោយអស់ជំនឿទៅលើនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ១ ជនរងគ្រោះក៏បានឡើងជិះ Passap បន្តដំណើរទៅមុខទៀតបាត់ទៅ ។
ប្រជាពលរដ្ឋបានលើកឡើងថា តើអោយសង្ឃឹម ទុកចិត្តម្ដេចទៅបើ ចោរឆក់នៅក្បែ ប៉ូលិស ពេលពលរដ្ឋទៅប្ដឹង ឆ្លើយប្រាប់របៀបនេះ មានអីសង្ឃឹមទៀត លោកប៉ូលិស អើយ លោកប៉ូលិស ៕