ឆ្លងចរន្តអគ្គិសនីឆេះដុំUBSក្នុងធនាគារផ្អើលសន្តិសុខនិងសមត្ថកិច្ចទាំងកណ្ដាលអាធ្រាត្រ
ភ្នំពេញ៖ ទុស្សេខ្សែភ្លើងឆេះដុំUBS នៅក្នុងធនាគារ J Trust Roya1 Bank បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ និងសមត្ថកិច្ច មូលដ្ឋានកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ចិកាឆ្នាំ២០១៩ នៅចំណុចក្បែរអតីតរង្វង់មូលទួលគោកស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសម្តីសន្តិសុខ ដែលយាមប្រចាំការនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់ឃេីញមានផ្សែងហុយចេញពីក្នុងបន្ទប់ផ្នែកខាងក្រោយជាន់ផ្ទាល់ដី និងលឺសំលេងរ៉ោរ៏ កណ្ដឹង ប្រកាសអាសន្ន ស្វាយប្រវត្តិ ។
ប្រភពបន្តថា ភ្លាមៗនោះក្រុមសន្តិសុខបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ជាច្រើនបំពង់និងរាយការណ៍ទៅសមត្ថកិច្ចឲ្យទាក់ទងទៅរថយន្តពន្លតអគ្គិភ័យចេញចំនួន២គ្រឿងមកអន្តរាគមន៍ តែមិនបានបាញ់ អគ្គិភ័យក៏រលត់ទៅវិញ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីដុំទុបភ្លេីងរបស់កុំព្យូទ័រ (UBS)ទេីបឆាបឆេះបែបនេះ ។ ចំណែក ទ្រព្យសម្បត្តិរងការការខូចខាតតែបន្តិចបន្តួចដោយឆេះអស់តែដុំ(UBS)មួយប៉ុណ្ណោះ ៕