ថ្មីទៀតហើយ អាណារ៉ូស បង្ហោះសារលាតត្រដាងពីចរឹកថោក របស់តួប្រុស
(ភ្នំពេញ )៖ ប៉ុន្មាន ថ្ងៃនេះមានសារនិងអ្នកព័ត៌មានជាច្រេីន បានជេរប្រមាថទៅលេីទង្វេីអសីលធម៌ របស់តួស្រីម្នាក់ មានឈ្មោះថា អាណារ៉ូស ដែលត្រូវបានគេរិះគន់តាមរយៈការថតMV សាហាវ មិនសមជានារីខ្មែរ។ ហេីយក្រោយពីមានរឿងមកដល់ពេលនេះ ឃេីញថានាងព្យាយាមឆ្លេីយឆ្លងមិនសំចៃមាត់ បង្ហោះសារព្រោងព្រាតនៅលេីបណ្តាញសង្គម វាយបកទៅអ្នករិះគន់នាងមិនឈប់ទេ។
អ្វីដែលកាន់តែចាប់អារម្មណ៍ ថ្មីៗនេះ នាង អាណារ៉ូស បានបង្ហោះសារវាយប្រហារទៅលេីតួប្រុស ដែលសម្តែងរួមគ្នា ក្នុងបទចម្រៀងទៀតថា “នាងខ្ញុំrose សូមបកអាក្រាតពីរទង្វើរដ៍ស្មោគ គ្រោករបស់តួប្រុសពេលដែលថតចប់ហើយនាងខ្ញុំចូលផ្លាស់ខោអាវក្នុងបន្ទប់ព្យាយាមបំពានលើរាងកាយខ្ញុំ ហើយចង់ប្រាប់ថាសាក្សីរស់មានច្រើនណាស់ចង់ជាប់គុកនាងខ្ញុំស្វាគមន៍ចាហើយប្តឹងពីរបទចែកចាយvideo club ដោយគ្មានសួរនាំពីរនាងខ្ញុំហើយនាងខ្ញុំមនុស្ស ស្រីជាជនរងគ្រោះ”។
តាមរយៈការបង្ហាញសារកន្លងមក របស់ នាង អាណារ៉ូស បានបញ្ជាក់ថា នាងដូចជាបានចាត់ទុកខ្លួនឯងថា មិនបានខុស ហេីយវាយបកទៅអ្នកនេះអ្នកនោះថាខុសមិនឈប់ទេ។ ហេីយទាក់ទងទៅនិងសារនេះ យេីងនៅមិនទាន់ដឹងថា អ្នកណាខុសត្រូវប្រាកដទេ មានតែរង់ចាំអ៊ុតមេីលបន្តទៀត៕