ចោរប្លន់ម៉ូតូបាត់មកពាក្យបណ្ដឹងសមត្ថកិច្ចដឹកជនរងគ្រោះគេចអ្នកសារព័ត៌មាន
ភ្នំពេញ៖ ក្រុមចោរប្រដាប់អាវុធមួួយក្រុមបានធ្វើសក្មមភាពដកកាំភ្លើងភ្ជុង និងវាយទៅលើជនរងគ្រោះពីនាក់ជិះម៉ូតូ២គ្រឿងបានសំរេចមួយគ្រឿងរួចជិះគេចខ្លួនដោយសុវត្ថភាព មិនរំខានដល់សមត្ថកិច្ច និងប៉េអឹម ហេតុកានេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅចំណុចការាស់សាំងតេលា តាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះបងមានឈ្មោះ ចាន់ ពិសិទ្ធិ ភេទប្រុស អាយុ២៨ មុខរបររត់ម៉ូតូឌុប ស្នាក់ផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ទី២ប្អូនមានឈ្មោះ ជួប រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរចុងភៅនៅខារ៉ាអូខេឌីយាលម៉ង់តាមបណ្តោយផ្លូវ២៧១ក្នុងសង្កាត់ទឹកល្អ្អក់៣ ខណ្ឌទួលគោក ស្នាក់នៅបន្ទប់ជួលជាប់និងបន្ទប់បង។
តាមប្រភពពីជនរងគ្រោះបានអោយដឹងថាមុន នៅពេលកើត រូបគេពីរនាក់បងប្អូនធម៌ បានជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកស្គុបពីពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញAU-7885របស់ប្អូននិងមួយគ្រឿងឌ្រីមសង់០១៨ពណ័ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HA2541ជាម៉ូតូរបស់ជនរងគ្រោះ ដែលក្រុមចោលប្លន់យកទៅបាត់ អ្នកទាំងពីបានជិះចេញពីផ្ទះជួលនៅសង្កាត់ស្ទឹងមានជ័យ១ គោលបំណងមកយកប្អូននៅម្ដុំកន្លែងកើតហេតុខាងលើ ធ្វើដំណើរតាមបណ្ដោយផ្កូវ២០១១ ខណៈមកដល់ចំនុចកើតស្រាប់តែលេចជនសង្ស័យមានគ្នា៤ជិះម៉ូតូពីរគ្រឿងមួយម៉ាកPCXពណ៍សនិងមូយគ្រឿងទៀតម៉ាកនិចពណ័ផ្កាឈូកមិនចាំស្លាកលេខបានជិះមកពីក្រោយធ្វើហៅជនរងគ្រោះអោយឈប់តែជនរងគ្រោះមិនឈប់ហើយជនរងគ្រោះបានជិះចូលទៅការ៉ាសសាំងដើម្បីឲ្យអ្នកនៅទីនោះឲ្យគេជួយប៉ុន្តែមិនមានអ្នកជួយនោះទេ ខណៈពេលនោះជនសង្ស័យខាងលើបាន ដកកាំភ្លើងខ្លីមកភ្ជុងហើយបានវាយទៅលើឈ្មោះជួប រស្មីដែលត្រូវជាប្អូនបណ្តោយឲ្យរងរបួសដៃ ពេលនោះជនរងគ្រោះភ័យបានដកសោរម៉ូតូរត់ ដោយមិនបានបិតឡុកសោរទើបជនសង្ស័យកាច់សោរ ក ម៉ូតូសេ១២៥ ដែលត្រូវជារបស់បងជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចនិងប៉េអឹមខណ្ឌសែនសុខទេ។
ក្រោយកើតហេតុជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍គោកឃ្លាងតែគ្មានសមត្ថកិច្ចណាម្នាក់នៅប៉ុស្តិ៍ទេ មានតែអ្នក សារព័ត៍មានជាច្រើនថតផ្ដិតរូបភាពអស់រយះជាងកន្លះម៉ោងទើបឃើញកម្លាំងសមត្ថកិច្ច២នាក់បានដឹកជនរងគ្រោះទៅមើលទីតាំងកន្លែងកើតហេតុស្រាប់តែមកដល់កន្លែងកើតហេតុបានទុកជនរងគ្រោះចោលហើយបានជិះទៅបាត់ លុះដល់បានប្រមាណជាងកន្លះម៉ោងក្រោយមកទៀត ស្រាប់តែសមត្ថកិច្ចដដែលជិះម៉ូតូមួយគ្រឿងម៉ាកSLពណ៏ ទឹកប្រាក់ពាក់ស្លាកលេខ1R-4121បានដឹកជនរងគ្រោះជុំវិញខណ្ឌសែនសុខដោយមិនបានយកជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នោះទេធ្វើជនរងគ្រោះមានការអ៊ូរហើយនិងមានការភិតភ័យទៅលើកម្លាំងសមត្ថកិច្ចនោះដែរនិងចង់គេចពីអ្នកសារព័ត៏មានផងដែរ។ធ្វើឲ្យអ្នកសារព័ត៏មានខំជិះម៉ូតូដេញតាមក្រោយមានអ្នកខ្លះអស់សាំងមិនអាចបន្តដំណើរទៅមុខបានទៀតបន្ទាប់ពីបានជិះបង្វែលដានពីក្រុមអ្នកសារព័ត៏មានអស់៣-៤ជុំបន្ទាប់មកបានដឹកជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង។បន្ទាប់ពីជនរងគ្រោះដាក់បានដាក់ពាក្យបណ្តឹងរួចរាល់ហើយបានត្រឡប់ទៅផ្ទះដោយក្តីអស់សង្ឃឹង៕