Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តតាកូម៉ាបុកបុរស២នាក់ស្លាប់បាត់បង់ជីវិត​ យ៉ាងអាណោចអធម៌​ រួចព្យាយាមបើក​រត់

ភ្នំពេញ៖ យ៉ាងហោចណាស់បុរស២នាក់បានស្លាប់បាត់បង់ជីវិត​ គួរឲ្យរន្ធត់​ ខណៈកំពុងជិះម៉ូតូឌុបគ្នា​ ត្រូវរថយន្តតាកូម៉ាបើកបុកអូសជា​ច្រើនម៉ែត្រ​ រួចព្យាយាមបើកគេច​ រហូតដល់ខណ្ឌ​ដង្កោ​ ទើបកម្លាំងសមត្ថកិច្ចដេញចាប់បាន​ ៖​ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង០៩​និង​៣០នាទី​យប់​ថ្ងៃទី៩ ខែ​វិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​២០០៤កែងនិងផ្លូវឌួងងៀប ចំណុចការ៉ាស់​សាំង លឹម លង់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌ​សែនសុខ ។

សពជនរងគ្រោះ​ ទី១៖​ មានឈ្មោះ យិន នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរធ្វើការនៅ​សិប្បកម្មផលិតទឹកសុទ្ធ ផ្នែកជាងភ្លើង ស្នាក់​សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ មានស្រុកកំណើតនៅស្រុក កណ្តៀង ខេត្តពោធិ៏សាត់ ។
សពជនរងគ្រោះទី២៖​ មានឈ្មោះ​ ឃុយ ទូច ភេទប្រុស អាយុ៣២ ឆ្នាំ​ មុខរបរធ្វើការសិប្បកម្មផលិត ទឹកសុទ្ធផ្នែកវ៉ៃឡាំង ស្នាក់នៅជិតកន្លែងធ្វើការមានស្រុកកំណើតនៅ ខេត្តព្រះវិហារ ។

យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរស​រងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ វេវ ពណ៌ខ្មៅគ្មានស្លាកលេខឌុបគ្នាចេញពីកន្លែងធ្វើការ ជិះតាមបណ្តោយផ្លូវ ឌួងងៀបទិសដៅពីត្បូងទៅជើង​ លុះមក​ដល់ចំណុចកើតហេតុខាងលើ​ ផ្លូវបំបែកជា​បួន​ ក៏បានជិះឆ្លង​ ខណៈកំពុងតែឆ្លង​ស្រាប់តែមាន​រថយន្ត​ មួយគ្រឿងម៉ាក​តាកូម៉ា ពណ៌ស បើក​ បុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤​ទិសដៅពីលិចទៅកើតក្នុងល្បឿន​ យ៉ាងលឿន​ មិនបានប្រុងប្រយត្ន័​ ក៏ជ្រុលទៅបុក​ម៉ូតូជនរងគ្រោះពេញទំហឹង​ អូសជាច្រើនម៉ែត្រ​ បណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅ​និងកន្លែងកើតហេតុ​ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ​ ត្រូវបានរថយន្តសាមុយដឹងយកទីមន្ទីរ​ពេទ្យ​ ដើម្បីជួយសង្គ្រោះ​តែជាអកុសលដាច់​ខ្យល់ស្លាប់​ ក្រោយពេលបញ្ជួនទៅដល់មន្ទីរពេទ្យ​ លោកសង្ឃ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិង​សមត្ថកិច្ចជំនាញបានចុះមក​ វាស់វែងយក​រថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់​ ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុរួចប្រគល់ជួនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕